ព្រះត្រៃបិដក ភាគ ៣៥
ឧបាទានកើតមាន ព្រោះតណ្ហា ជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏កើតមានដែរ។ សេចក្តីកើតឡើង នៃកងទុក្ខទាំងអស់នេះ យ៉ាងនេះ។
[១៦១] ចក្ខុវិញ្ញាណ រមែងកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការប្រជុំនៃធម៌ ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ សេចក្តីរលត់នៃឧបាទាន ព្រោះវិនាស និងរលត់មិនសល់ នៃតណ្ហានោះឯង សេចក្តីរលត់នៃភព ព្រោះរលត់នៃឧបាទាន សេចក្តីរលត់នៃជាតិ ព្រោះរលត់នៃភព ជរាមរណៈ រលត់ ព្រោះរលត់ នៃជាតិ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏រលត់ទៅដែរ។ សេចក្តីរលត់ នៃកងទុក្ខទាំងអស់នេះ យ៉ាងនេះ។បេ។ រមែងកើតឡើង ព្រោះអាស្រ័យអណ្តាត និងរស។បេ។
ID: 636872480368079520
ទៅកាន់ទំព័រ៖