ព្រះត្រៃបិដក ភាគ ៣៥
[១៦៤] ម្នាលភិក្ខុទាំងឡាយ មានរូបដែលគប្បីដឹងបានដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា មិនទៅកាន់លំនៅនៃមារ មិនទៅកាន់អំណាច នៃមារ អន្ទាក់របស់មារ ក៏របូតចេញអំពីអវយវៈភិក្ខុនោះ ភិក្ខុនោះ ឈ្មោះថា រួចចាកចំណងនៃមារ មិនគួរមារធ្វើតាមប្រាថ្នាបានឡើយ។បេ។ ម្នាលភិក្ខុទាំងឡាយ មានរស ដែលគប្បីដឹងបានដោយអណ្តាត ជារស គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុ នៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរសនោះទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា មិនទៅកាន់លំនៅនៃមារ មិនទៅកាន់អំណាច នៃមារ អន្ទាក់របស់មារ ក៏របូតចេញអំពីអវយវៈភិក្ខុនោះ ភិក្ខុនោះឈ្មោះថា រួចចាកចំណងនៃមារ មិនគួរមារធ្វើតាមប្រាថ្នាបានឡើយ។បេ។ ម្នាលភិក្ខុទាំងឡាយ មានធម្មារម្មណ៍ ដែលគប្បីដឹងបានដោយចិត្ត ជាធម្មារម្មណ៍ គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម
ID: 636872481406458912
ទៅកាន់ទំព័រ៖