ព្រះត្រៃបិដក ភាគ ៣៥
ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា ជាប់ក្នុងធម្មារម្មណ៍ ដែលគប្បីដឹងបានដោយចិត្ត ទៅកាន់លំនៅនៃមារ ទៅកាន់អំណាចនៃមារ គួរមារធ្វើតាមប្រាថ្នាបាន។
[១៦៦] ម្នាលភិក្ខុទាំងឡាយ មានរូបដែលគប្បីដឹងបានដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា រួចចាករូប ដែលគប្បីដឹងបានដោយចក្ខុ មិនទៅកាន់លំនៅនៃមារ មិនទៅកាន់អំណាចនៃមារ មិនគួរមារធ្វើតាមប្រាថ្នាបានឡើយ។បេ។ ម្នាលភិក្ខុទាំងឡាយ មានរស ដែលគប្បីដឹងដោយអណ្តាត។បេ។ ម្នាលភិក្ខុទាំងឡាយ មានធម្មារម្មណ៍ ដែលគប្បីដឹងបានដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះទេ។
ID: 636872481796161202
ទៅកាន់ទំព័រ៖