ព្រះត្រៃបិដក ភាគ ៣៥
[១៦] ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្ត ស្វែងរកនូវអានិសង្សនៃរូប ក៏បានជួបប្រទះនូវអានិសង្សនៃរូបនោះ តថាគត បានឃើញដោយងាយ នូវអានិសង្សនៃរូបនុ៎ះ ទាំងប៉ុន្មាន ដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវទោសនៃរូប ក៏បានជួបប្រទះ នូវទោសនៃរូបនោះ តថាគត បានឃើញដោយងាយ នូវទោស នៃរូបនុ៎ះ ទាំងប៉ុន្មាន ដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវគ្រឿងរលាស់ចេញ នូវរូប ក៏បានជួបប្រទះ នូវគ្រឿងរលាស់ចេញ នូវរូបនោះ តថាគត បានឃើញដោយងាយ នូវគ្រឿងរលាស់ចេញ នូវរូបនុ៎ះទាំងប៉ុន្មាន ដោយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវទោសនៃសំឡេង។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវទោសនៃក្លិន។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវទោសនៃរស។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវទោស នៃផោដ្ឋឰៈ។ ម្នាកភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវអានិសង្ស នៃធម្មារម្មណ៍ ក៏បានជួបប្រទះ នូវអានិសង្ស នៃធម្មារម្មណ៍នោះ តថាគត បានឃើញដោយងាយ នូវអានិសង្ស នៃធម្មារម្មណ៍នុ៎ះ ទាំងប៉ុន្មាន ដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្ត ស្វែងរកនូវទោស នៃធម្មារម្មណ៍នោះ ក៏បាន
ID: 636872383469917262
ទៅកាន់ទំព័រ៖