ព្រះត្រៃបិដក ភាគ ៣៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​ហៅថា​ ​រួចចាក​ធម្មារម្មណ៍​ ​ដែល​គប្បី​ដឹង​បាន​ដោយចិត្ត​ ​មិនទៅ​កាន់​លំនៅ​នៃ​មារ​ ​មិនទៅ​កាន់អំណាច​នៃ​មារ​ ​មិន​គួរ​មារ​ធ្វើតាម​ប្រាថ្នា​បាន​ឡើយ​។​ ​ចប់​សូត្រ​ ​ទី២​។​ ​
 [​១៦៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មិន​ពោល​នូវ​ទីបំផុត​នៃ​លោក​(​១​)​ ​ថា​ ​បុគ្គល​គប្បី​ដឹង​ ​គប្បី​ឃើញ​ ​គប្បី​ដល់​ ​ដោយដំណើរ​ទៅ​បាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​តថាគត​ ​មិន​ពោល​នូវ​ដំណើរ​សត្វ​ ​ដែល​មិនទាន់​ដល់​ ​នូវ​ទីបំផុត​នៃ​លោក​(​២​)​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន​ឡើយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ពោល​ពាក្យ​នេះ​ហើយ​ ​ក៏​ក្រោក​អំពី​អាសនៈ​ ​ស្តេច​ចូល​ទៅកាន់​វិហារ​។​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ចៀសចេញ​ទៅ​ ​មិនយូរ​ប៉ុន្មាន​ ​ទើប​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​ប្រឹក្សា​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​សម្តែង​នូវ​ឧទ្ទេស​នេះឯង​ ​ដោយសង្ខេប​ ​ដល់​យើង​ទាំងឡាយ​ ​ពុំ​បាន​ចែករំលែក​ ​នូវ​សេចក្តី​ដោយ​ពិស្តារ​ ​រួច​ក៏​ក្រោក​អំពី​អាសនៈ​ ​ស្តេច​ចូល​ទៅកាន់​វិហារ​វិញ​ទៅ​ ​(​សេចក្តី​ដែល​ព្រះអង្គ​សម្តែង​នោះ​ថា​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិន​ពោល​នូវ​ទីបំផុត​ ​នៃ​លោក​ថា​ ​បុគ្គល​គប្បី​ដឹង​ ​គប្បី​ឃើញ​ ​គប្បី​ដល់​ ​ដោយដំណើរ​ទៅ​បាន​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​
​(​១​)​ ​សំដៅយក​ចក្រវាល​។​ ​(​២​)​ ​សំដៅយក​សង្ខារ​។​
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 636872482117849601
ទៅកាន់ទំព័រ៖