ព្រះត្រៃបិដក ភាគ ៣៥

​តថាគត​ ​មិន​ពោល​នូវ​ ​ដំណើរ​សត្វ​ ​ដែល​មិនទាន់​ដល់​នូវ​ទីបំផុត​នៃ​លោក​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន​ឡើយ​។​ ​ឧទ្ទេស​ ​នេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សម្តែង​ដោយសង្ខេប​ ​ពុំ​បាន​ចែករំលែក​ ​នូវ​សេចក្តី​ដោយ​ពិស្តារ​ ​នរណា​ហ្ន៎​ ​នឹង​គប្បី​ចែករំលែក​ ​នូវ​សេចក្តី​ដោយ​ពិស្តារ​បាន​។​ ​លំដាប់នោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​ប្រឹក្សា​ ​ដូច្នេះ​ថា​ ​ព្រះ​អានន្ទ​មាន​អាយុ​នេះឯង​ ​ព្រះ​សាស្តា​ ​ក៏​ទ្រង់​បាន​សរសើរ​ ​ពួក​អ្នកប្រាជ្ញ​ ​ជាស​ព្រហ្មចារី​បុគ្គល​ ​ក៏បាន​លើកតម្កើង​ ​ឧទ្ទេស​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សម្តែង​ដោយសង្ខេប​ ​ពុំ​បាន​ចែករំលែក​ ​នូវ​សេចក្តី​ដោយ​ពិស្តារ​នេះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​អាច​នឹង​ចែករំលែក​ ​នូវ​សេចក្តី​ដោយ​ពិស្តារ​បាន​ ​បើ​ដូច្នោះ​ ​ពួក​យើង​គួរ​ចូល​ទៅ​រក​ព្រះ​អានន្ទ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​គប្បី​សាកសួរ​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​អានន្ទ​មាន​អាយុ​។​ ​
 [​១៦៨​]​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​ចូល​ទៅ​រក​ព្រះ​អានន្ទ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​អានន្ទ​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ដំណាល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​អានន្ទ​ ​ព្រះមានព្រះភាគ​ ​សម្តែង​នូវ​ឧទ្ទេស​នេះឯង​ ​ដោយ​សេចក្តី​សង្ខេប​ ​ដល់​យើង
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636872482317010992
ទៅកាន់ទំព័រ៖