ព្រះត្រៃបិដក ភាគ ៣៥

​ទាំងឡាយ​ ​ពុំ​បាន​ចែករំលែក​ ​នូវ​សេចក្តី​ដោយ​ពិស្តារ​ ​រួច​ក៏​ក្រោក​អំពី​អាសនៈ​ ​ស្តេច​ចូល​ទៅកាន់​វិហារ​ ​(​សេចក្តី​ដែល​ព្រះអង្គ​សម្តែង​នោះ​ថា​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិន​ពោល​នូវ​ទីបំផុត​ ​នៃ​លោក​ថា​ ​បុគ្គល​គប្បី​ដឹង​ ​គប្បី​ឃើញ​ ​គប្បី​ដល់​ ​ដោយដំណើរ​ទៅ​បាន​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​តថាគត​មិន​ពោល​ ​នូវ​ដំណើរ​សត្វ​ ​ដែល​មិនបាន​ដល់​នូវ​ទីបំផុត​នៃ​លោក​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន​ឡើយ​។​ ​ម្នាល​អាវុសោ​ ​កាលដែល​ព្រះមានព្រះភាគ​ ​ស្តេច​ចេញទៅ​មិនយូរ​ប៉ុន្មាន​ ​យើង​ទាំងឡាយ​ ​ក៏​មាន​សេចក្តី​ប្រឹក្សា​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​សម្តែង​នូវ​ឧទ្ទេស​នេះឯង​ ​ដោយ​សេចក្តី​សង្ខេប​ ​ដល់​យើង​ទាំងឡាយ​ ​ពុំ​បាន​ចែករំលែក​ ​នូវ​សេចក្តី​ដោយ​ពិស្តារ​ ​រួច​ក៏​ក្រោក​អំពី​អាសនៈ​ ​ស្តេច​ចូល​ទៅកាន់​វិហារ​ ​(​សេចក្តី​ដែល​ព្រះអង្គ​សម្តែង​នោះ​ថា​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មិន​ពោល​ ​នូវ​ទីបំផុត​នៃ​លោក​ថា​ ​បុគ្គល​គប្បី​ដឹង​ ​គប្បី​ឃើញ​ ​គប្បី​ដល់​ ​ដោយដំណើរ​ទៅ​បាន​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​តថាគត​ ​មិន​ពោល​នូវ​ដំណើរ​សត្វ​ ​ដែល​មិនបាន​ដល់​ ​នូវ​ទីបំផុត​នៃ​លោក​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​ ​នៃ​ទុក្ខ​បាន​ឡើយ​។​
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 636872482488070776
ទៅកាន់ទំព័រ៖