ព្រះត្រៃបិដក ភាគ ៣៥

​មាន​ញាណ​ ​មានធម៌​ ​មាន​សភាព​ជា​បុគ្គល​ប្រសើរ​ ​ជា​អ្នកប្រតិបត្តិ​ធម៌​ ​ប្រព្រឹត្ត​ធម៌​ ​ណែនាំ​នូវ​ប្រយោជន៍​ ​ឲ្យ​នូវ​ព្រះនិព្វាន​ ​ជា​ម្ចាស់​នៃ​ធម៌​ ​ទ្រង់​មក​ហើយ​ ​ដោយ​ប្រការ​ ​ដូច្នោះ​ ​ឯ​កាល​ដ៏​សមគួរ​ ​ដល់​ប្រស្នា​នុ៎ះ​ ​គឺ​ ​កាល​វេលា​ ​ដែល​ពួក​យើង​ ​គួរតែ​សាកសួរ​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ដោះស្រាយ​ ​ដល់​យើង​ទាំងឡាយ​ ​យ៉ាងណា​ ​យើង​ទាំងឡាយ​ ​គប្បី​ចាំទុក​ ​នូវ​សេចក្តី​នោះ​ ​យ៉ាងនោះ​ ​ចំណែកខាង​ព្រះ​អានន្ទ​មាន​អាយុ​ ​ព្រះ​សាស្តា​ ​ក៏​ទ្រង់​សរសើរ​ ​ពួក​អ្នកប្រាជ្ញ​ ​ជាស​ព្រហ្មចារី​បុគ្គល​ ​ក៏​លើកតម្កើង​ ​ឧទ្ទេស​នេះ​ ​ដែល​ព្រះមានព្រះភាគ​ ​សម្តែង​ដោយសង្ខេប​ ​ពុំ​បាន​ចែករំលែក​ ​នូវ​សេចក្តី​ដោយ​ពិស្តារ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​អាច​នឹង​ចែក​ ​រំលែក​នូវ​សេចក្តី​ ​ដោយ​ពិស្តារ​បាន​ ​សូម​ព្រះ​អានន្ទ​មាន​អាយុ​ ​ធ្វើ​នូវ​សេចក្តី​មិន​ធ្ងន់​(​១​)​ ​ហើយ​ ​ចែករំលែក​ឲ្យ​ទាន​។​ ​
​(​១​)​ ​អ្នក​សំដែងធម៌​ ​ធ្វើឲ្យ​គេ​អា​រា​ធ​នា​រឿយ​ៗ​ ​ឈ្មោះថា​ ​ធ្វើឲ្យ​ធ្ងន់​ ​មួយទៀត​ ​កាលដែល​សំដែងធម៌​ ​ក៏​សំដែង​ឲ្យ​ពិបាក​ស្តាប់​ ​ពិបាក​ចូលចិត្ត​សេចក្តី​ ​ក្រ​ពិបាក​ប្រហែល​គេក​កាយ​យក​ដីខ្សាច់​ ​អំពី​បាត​ភ្នំ​សិនេរុ​ ​ឈ្មោះថា​ ​ធ្វើឲ្យ​ធ្ងន់​។​ ​អ្នក​សំដែងធម៌​មិន​ធ្វើ​ដូច្នេះ​ ​ឈ្មោះថា​ ​ធ្វើ​មិន​ឲ្យ​ធ្ងន់​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636872483102565924
ទៅកាន់ទំព័រ៖