ព្រះត្រៃបិដក ភាគ ៣៥
[១៦៩] ម្នាលអាវុសោទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ប្រុងស្តាប់ ធ្វើទុកក្នុងចិត្តដោយប្រពៃចុះ ខ្ញុំនឹងសម្តែងឲ្យស្តាប់។ ភិក្ខុទាំងនោះ ក៏ទទួលពាក្យព្រះអានន្ទមានអាយុថា ករុណា អាវុសោ។ ព្រះអានន្ទមានអាយុ បានសម្តែងសេចក្តីនុ៎ះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សម្តែងនូវឧទ្ទេសណា ដោយសង្ខេប ដល់អ្នកទាំងឡាយ ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត មិនពោលនូវទីបំផុតនៃលោក ថាបុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយដំណើរទៅបានឡើយ។ ម្នាលភិក្ខុទាំង ឡាយ មួយទៀត តថាគតមិនពោល នូវដំណើរសត្វ ដែលមិនបានដល់ នូវទីបំផុតនៃលោក ហើយធ្វើនូវទីបំផុត នៃទុក្ខបានឡើយ។ ម្នាលអាវុសោទាំងឡាយ ឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែកនូវសេចក្តីដោយពិស្តារ ខ្ញុំអាចដឹងសេចក្តីដោយពិស្តារបាន។ ម្នាលអាវុសោទាំងឡាយ បុគ្គលជាអ្នកមានសេចក្តីសម្គាល់ថាលោក មានសេចក្តីរាប់អាន ថាលោក ក្នុងលោក ដោយសភាវៈណា
ID: 636872483285176368
ទៅកាន់ទំព័រ៖