ព្រះត្រៃបិដក ភាគ ៣៥

​សភាវៈ​នេះ​ ​ហៅថា​ ​លោក​ ​ក្នុង​អរិយវិន័យ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ ​ជា​អ្នកមាន​សេចក្តី​សម្គាល់ថា​លោក​ ​មាន​សេចក្តី​រាប់អាន​ថា​លោក​ ​ក្នុង​លោក​ ​តើ​ដោយ​វត្ថុ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ជា​អ្នកមាន​សេចក្តី​សម្គាល់ថា​លោក​ ​មាន​សេចក្តី​រាប់អាន​ថា​លោក​ ​ក្នុង​លោក​ ​ដោយ​ភ្នែក​ហ្នឹងឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ដោយ​ត្រចៀក​ហ្នឹងឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ដោយ​ច្រមុះ​ហ្នឹងឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ ​ជា​អ្នកមាន​សេចក្តី​សម្គាល់ថា​លោក​ ​មាន​សេចក្តី​រាប់អាន​ថា​ ​លោក​ ​ក្នុង​លោក​ ​ដោយ​អណ្តាត​ហ្នឹងឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ដោយ​កាយ​ហ្នឹងឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ជា​អ្នកមាន​សេចក្តី​សម្គាល់ថា​លោក​ ​មាន​សេចក្តី​រាប់អាន​ថា​លោក​ ​ក្នុង​លោក​ ​ដោយចិត្ត​ហ្នឹងឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ជា​អ្នកមាន​សេចក្តី​សម្គាល់​ ​ថា​លោក​ ​មាន​សេចក្តី​រាប់អាន​ថា​លោក​ ​ក្នុង​លោក​ ​ដោយ​សភាវៈ​ណា​ ​សភាវៈ​នេះ​ ​ហៅថា​ ​លោក​ ​ក្នុង​អរិយវិន័យ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​សម្តែង​នូវ​ឧទ្ទេស​ណា​ ​ដោយសង្ខេប​ ​មិន​ចែករំលែក​នូវ​សេចក្តី​ដោយ​ពិស្តារ​ ​រួច​ក៏​ក្រោក​អំ​ពី​សនៈ​ ​ស្តេច​ចូល​ទៅកាន់​វិហារ​ ​ឯ​ឧទ្ទេស​នោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិន​ពោល​ ​នូវ​ទីបំផុត​នៃ​លោក​ថា​ ​បុគ្គល​គប្បី​ដឹង​ ​គប្បី​ឃើញ​ ​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636872483466186722
ទៅកាន់ទំព័រ៖