ព្រះត្រៃបិដក ភាគ ៣៥

​គប្បី​ដល់​ ​ដោយដំណើរ​ទៅ​បាន​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​តថាគត​ ​មិន​ពោល​នូវ​ដំណើរ​សត្វ​ ​ដែល​មិនបាន​ដល់​ ​នូវ​ទីបំផុត​នៃ​លោក​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន​ឡើយ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ឧទ្ទេស​នេះ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សម្តែង​ដោយសង្ខេប​ ​ពុំ​បាន​ចែករំលែក​ ​នូវ​សេចក្តី​ដោយ​ពិស្តារ​ ​ខ្ញុំ​អាច​ដឹងសេចក្តី​ដោយ​ពិស្តារ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​បើ​អ្នក​ទាំងឡាយ​ ​ប្រាថ្នា​ចង់​ដឹង​ ​គប្បី​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ហើយ​ក្រាបទូល​សួរ​សេចក្តី​នុ៎ះ​ទៀត​ចុះ​ ​បើ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​យ៉ាងណា​ ​អ្នក​ទាំងឡាយ​ ​គប្បី​ចាំទុក​ ​នូវ​សេចក្តី​នោះ​ ​យ៉ាងនោះ​ចុះ​។​ ​
 [​១៧០​]​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ទទួលពាក្យ​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ករុណា​ ​អាវុសោ​ ​ដូច្នេះហើយ​ ​ក៏​ក្រោក​អំពី​អាសនៈ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 636872483670318397
ទៅកាន់ទំព័រ៖