ព្រះត្រៃបិដក ភាគ ៣៥

​បាន​ក្រាបទូល​សួរ​សេចក្ដី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សម្តែង​នូវ​ឧទ្ទេស​ណា​ ​ដោយសង្ខេប​ ​ដល់​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ពុំ​បាន​ចែករំលែក​ ​នូវ​សេចក្តី​ដោយ​ពិស្តារ​ ​រួច​ក្រោក​អំពី​អាសនៈ​ ​ស្ដេច​ចូល​ទៅកាន់​វិហារ​ ​ឯ​ឧទ្ទេស​នោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិន​ពោល​នូវ​ទីបំផុត​ ​នៃ​លោក​ថា​ ​បុគ្គល​គប្បី​ដឹង​ ​គប្បី​ឃើញ​ ​គប្បី​ដល់​ ​ដោយដំណើរ​ទៅ​បាន​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​តថាគត​ ​មិន​ពោល​នូវ​ដំណើរ​សត្វ​ ​ដែល​មិនបាន​ដល់​ ​នូវ​ទីបំផុត​នៃ​លោក​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​ ​នៃ​ទុក្ខ​បាន​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ចៀសចេញ​ទៅ​ ​ពុំ​យូរប៉ុន្មាន​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​មាន​សេចក្តី​ប្រឹក្សា​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​ព្រះអង្គ​ទ្រង់​សម្តែង​ ​នូវ​ឧទ្ទេស​នេះឯង​ ​ដោយសង្ខេប​ ​ដល់​យើង​ទាំងឡាយ​ ​ពុំ​បាន​ចែករំលែក​ ​នូវ​សេចក្តី​ដោយ​ពិស្តារ​ ​រួច​ក៏​ក្រោក​អំពី​អាសនៈ​ ​ស្តេច​ចូល​ទៅកាន់​វិហារ​ ​ឯ​ឧទ្ទេស​នោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិន​ពោល​នូវ​ទីបំផុត​ ​នៃ​លោក​ ​ថា​ ​បុគ្គល​គប្បី​ដឹង​ ​គប្បី​ឃើញ​ ​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636872483846268461
ទៅកាន់ទំព័រ៖