ព្រះត្រៃបិដក ភាគ ៣៥

​ជួបប្រទះ​នូវ​ទោស​នៃ​ធម្មារម្មណ៍​នោះ​ ​តថាគត​បានឃើញ​ដោយ​ងាយ​ ​នូវ​ទោស​នៃ​ធម្មារម្មណ៍​នុ៎ះ​ ​ទាំងប៉ុន្មាន​ដោយ​បញ្ញា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បាន​ប្រព្រឹត្ត​ ​ស្វែងរក​នូវ​ធម៌​ជា​គ្រឿងរ​លាស់​ចេញ​ ​នូវ​ធម្មារម្មណ៍​ ​ក៏បាន​ជួបប្រទះ​ ​នូវ​ធម៌​ជា​គ្រឿងរ​លាស់​ចេញ​ ​នូវ​ធម្មារម្មណ៍​នោះ​ ​តថាគត​ ​បានឃើញ​ដោយ​ងាយ​ ​នូវ​ធម៌​ជា​គ្រឿងរ​លាស់​ចេញ​ ​នូវ​ធម្មារម្មណ៍​នុ៎ះ​ ​ទាំងប៉ុន្មាន​ ​ដោយ​បញ្ញា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនបាន​ដឹង​ច្បាស់​តាមពិត​ ​នូវ​អានិសង្ស​ ​ថា​ជា​អានិសង្ស​ ​នូវ​ទោស​ ​ថា​ជា​ទោស​ ​នូវ​គ្រឿងរ​លាស់​ចេញ​ ​ថា​ជា​គ្រឿងរ​លាស់​ចេញ​ ​នៃ​អាយតនៈ​ខាងក្រៅ​ ​ទាំង​ ​៦​ ​នេះ​ ​អស់​កាល​ត្រឹមណា​។​បេ​។​ ​បានដឹង​ច្បាស់​។​ ​បញ្ញា​ដែល​ដឹង​ច្បាស់​ ​ឃើញច្បាស់​របស់​តថាគត​ ​ក៏​កើតឡើង​ ​ដូច្នេះ​ថា​ ​សេចក្តី​រួចផុត​វិសេស​ ​របស់​តថាគត​ ​មិន​ប្រែត្រឡប់​ ​កម្រើក​ទៀត​ឡើយ​ ​ជាតិនេះ​ ​ក៏​ជាទីបំផុត​ត្រឹមនេះ​ហើយ​ ​ឥឡូវនេះ​ ​ភព​ថ្មី​ ​គឺ​ការ​ត្រឡប់​កើត​ទៀត​ ​ក៏​មិន​មាន​ឡើយ​។​ ​ចប់​សូត្រ​ ​ទី៤​។​ ​
 [​១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អានិសង្ស​នៃ​ភ្នែក​ ​មិន​មាន​ទេ​ ​សត្វ​ទាំងឡាយ​ ​ក៏​មិន​ត្រេកអរ​នឹង​ភ្នែក​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​នៃ​ភ្នែក​ ​មាន​ ​ព្រោះ​ហេតុ​ណា​ ​ហេតុ​នោះ​ ​បាន​ជា​សត្វ​ទាំងឡាយ​ ​ត្រេកអ​នឹង​ភ្នែក​ ​ម្នាល​ភិក្ខុ​ទាង​ឡាយ​ ​បើ​ទោស​នៃ​ភ្នែក​ ​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636872383664288379
ទៅកាន់ទំព័រ៖