ព្រះត្រៃបិដក ភាគ ៣៥

​គប្បី​ដល់​ ​ដោយដំណើរ​ទៅ​បាន​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​តថាគត​ ​មិន​ពោល​នូវ​ដំណើរ​សត្វ​ ​ដែល​មិនបាន​ដល់​ ​នូវ​ទីបំផុត​នៃ​លោក​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​ ​នៃ​ទុក្ខ​បាន​ឡើយ​។​ ​ឧទ្ទេស​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សម្តែង​ដោយសង្ខេប​ ​ពុំ​បាន​ចែករំលែក​ ​នូវ​សេចក្តី​ដោយ​ពិស្តារ​នេះ​ ​នរណា​ហ្ន៎​ ​នឹង​គប្បី​ចែករំលែក​នូវ​សេចក្តី​ ​ដោយ​ពិស្តារ​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​មាន​សេចក្តី​ប្រឹក្សា​ ​ដូច្នេះ​ថា​ ​ព្រះ​អានន្ទ​មាន​អាយុ​នេះឯង​ ​ព្រះ​សាស្តា​ ​ទ្រង់​សរសើរ​ ​ពួក​អ្នកប្រាជ្ញ​ ​ជាស​ព្រហ្មចារី​បុគ្គល​ ​ក៏​លើកតម្កើង​ ​ឧទ្ទេស​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សម្តែង​ដោយសង្ខេប​ ​ពុំ​បាន​ចែករំលែក​ ​នូវ​សេចក្តី​ដោយ​ពិស្តារ​នេះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​អាច​ចែករំលែក​នូវ​សេចក្តី​ដោយ​ពិស្តារ​បាន​ ​បើ​ដូច្នោះ​ ​ពួក​យើង​ត្រូវ​ចូល​ទៅ​រក​ព្រះ​អានន្ទ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ត្រូវ​សាកសួរ​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​អានន្ទ​មាន​អាយុ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​លំដាប់នោះ​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​បាន​នាំគ្នា​ចូល​ទៅ​ ​រក​ព្រះ​អានន្ទ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​សាកសួរ​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​អានន្ទ​មាន​អាយុ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏បាន​ចែករំលែក​ ​នូវ​សេចក្តី​ដោយ​អាការ​នេះ​ ​ដោយបទ​នេះ​ ​ដោយ​ព្បព្ជា​នៈ​នេះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានន្ទ​ជា​បណ្ឌិត​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636872484031229040
ទៅកាន់ទំព័រ៖