ព្រះត្រៃបិដក ភាគ ៣៥

​រលត់​ទៅ​ ​ប្រែប្រួល​ទៅ​ហើយ​ ​ចិត្ត​របស់​អ្នក​ទាំងឡាយ​ ​ច្រើន​ត្រាច់​ទៅ​ក្នុង​កាមគុណ​នោះ​ ​ក្នុង​បច្ចុប្បន្ន​កាល​ ​ឬ​ ​ចិត្ត​ត្រាច់​ទៅ​បន្តិចបន្តួច​ ​ក្នុង​កាមគុណ​ជា​អនាគត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​កាមគុណ​ ​ទាំង​ ​៥​ ​ណា​ ​ដែល​អ្នក​ទាំងឡាយ​ ​ធ្លាប់​ពាល់ត្រូវ​ដោយចិត្ត​ ​ជា​កាមគុណ​កន្លងទៅ​ ​រលត់​ទៅ​ ​ប្រែប្រួល​ទៅ​ហើយ​ ​សេចក្តី​មិន​ធ្វេសប្រហែស​ ​ការ​នឹក​រឭក​ ​ការ​រក្សា​នូវ​ចិត្ត​ ​អ្នក​ទាំងឡាយ​ ​គួរ​ធ្វើ​ដោយសមគួរ​ដល់​ខ្លួន​ ​ក្នុង​កាមគុណ​ ​ទាំង​ ​៥​ ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ដំណើរ​នោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដឹង​ហេតុ​នោះ​។​ ​ចក្ខុ​រមែង​រលត់​ទៅ​ ​ក្នុង​ទីណា​ ​សេចក្តី​សម្គាល់​ក្នុង​រូប​ ​ក៏​រមែង​សាបរលាប​ទៅ​ ​ក្នុង​ទីនោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដឹង​ហេតុ​នោះ​។​បេ​។​ ​អណ្តាត​ ​រមែង​រលត់​ទៅ​ ​ក្នុង​ទីណា​ ​សេចក្តី​សម្គាល់​ក្នុង​រស​ ​ក៏​រមែង​សាបរលាប​ទៅ​ ​ក្នុង​ទីនោះ​។​បេ​។​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដឹង​ហេតុ​នោះ​។​ ​ចិត្ត​ ​រមែង​រលត់​ទៅ​ក្នុង​ទីណា​ ​សេចក្តី​សម្គាល់​ក្នុង​ធម្មារម្មណ៍​ ​ក៏​រមែង​សាបរលាប​ទៅ​ក្នុង​ទីនោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដឹង​ហេតុ​នោះ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ពាក្យ​នេះ​ហើយ​
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 636872484393529762
ទៅកាន់ទំព័រ៖