ព្រះត្រៃបិដក ភាគ ៣៥
ក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ។ កាលដែលព្រះមានព្រះភាគ ទ្រង់ចៀសចេញទៅ មិនយូរប៉ុន្មាន ទើបភិក្ខុទាំងនោះ មានសេចក្តីប្រឹក្សា ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ សម្តែងនូវឧទ្ទេសនេះឯង ដោយសង្ខេប ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុ រលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ អណ្តាតរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងរស ក៏សាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។បេ។ ចិត្តរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ ក៏សាបរលាបទៅក្នុងទីនោះ អ្នកទាំងឡាយ គប្បីដឹងហេតុនោះ។ ឧទ្ទេសដែល ព្រះមានព្រះភាគ សម្តែងដោយសង្ខេប ពុំបានចែករំលែកនូវសេចក្តីដោយពិស្តារនេះ នរណាហ្ន៎ នឹងគប្បីចែករំលែកសេចក្តីដោយពិស្តារបាន។ លំដាប់នោះ ភិក្ខុទាំងនោះ មានសេចក្តីប្រឹក្សា ដូច្នេះថា ព្រះអានន្ទមានអាយុនេះឯង ព្រះសាស្តា ទ្រង់សរសើរ ពួកអ្នកប្រាជ្ញ ជាសព្រហ្មចារីបុគ្គល ក៏លើកតម្កើង
ID: 636872484553568916
ទៅកាន់ទំព័រ៖