ព្រះត្រៃបិដក ភាគ ៣៥

​ឧទ្ទេស​ ​ដែល​ព្រះមានព្រះភាគ​សម្តែង​ ​ដោយសង្ខេប​ ​ពុំ​បាន​ចែករំលែក​ ​នូវ​សេចក្តី​ដោយ​ពិស្តារ​នេះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​អាច​ចែករំលែក​នូវ​សេចក្តី​ដោយ​ពិស្តារ​បាន​ ​បើ​ដូច្នោះ​ ​ពួក​យើង​គួរ​ចូល​ទៅ​រក​ព្រះ​អានន្ទ​ ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​គួរ​សាកសួរ​សេចក្តី​នុ៎ះ​ ​នឹង​ព្រះ​អានន្ទ​មាន​អាយុ​។​ ​
 [​១៧២​]​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​ចូល​ទៅ​រក​ព្រះ​អានន្ទ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​អានន្ទ​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ដំណាល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​អានន្ទ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សម្តែង​ ​នូវ​ឧទ្ទេស​នេះឯង​ ​ដោយសង្ខេប​ ​ពុំ​បាន​ចែករំលែក​ ​នូវ​សេចក្តី​ ​ដោយ​ពិស្តារ​ ​រួច​ក៏​ក្រោក​អំពី​អាសនៈ​ ​ស្តេច​ចូល​ទៅកាន់​វិហារ​ ​ឯ​ឧទ្ទេស​នោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ដំណើរ​នោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដឹង​ហេតុ​នោះ​ ​ចក្ខុ​រលត់​ទៅ​ ​ក្នុង​ទីណា​ ​សេចក្តី​សម្គាល់​ក្នុង​រូប​ ​ក៏​សាបរលាប​ទៅ​ក្នុង​ទីនោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដឹង​ហេតុ​នោះ​។​បេ​។​ ​អណ្តាត​រលត់​ទៅ​ក្នុង​ទីណា​ ​សេចក្តី​សម្គាល់​ក្នុង​រស​ ​ក៏​សាបរលាប​ទៅ​ក្នុង​ទីនោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដឹង​ហេតុ​នោះ​។​បេ​។​ ​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636872484750740194
ទៅកាន់ទំព័រ៖