ព្រះត្រៃបិដក ភាគ ៣៥

​ទ្រង់​សរសើរ​ ​ពួក​អ្នកប្រាជ្ញ​ ​ជាស​ព្រហ្មចារី​បុគ្គល​ ​ក៏​លើកតម្កើង​ ​ឧទ្ទេស​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សម្តែង​ដោយសង្ខេប​ ​ពុំ​បាន​ចែករំលែក​ ​នូវ​សេចក្តី​ដោយ​ពិស្តារ​នេះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​អាច​នឹង​ចែករំលែក​ ​នូវ​សេចក្តី​ដោយ​ពិស្តារ​បាន​ ​បើ​ដូច្នោះ​ ​ពួក​យើង​គប្បី​ចូល​ទៅ​រក​ព្រះ​អានន្ទ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​គប្បី​សាកសួរ​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​អានន្ទ​មាន​អាយុ​។​ ​សូម​ព្រះ​អានន្ទ​មាន​អាយុ​ ​ចែករំលែក​សេចក្តី​ឲ្យ​ទាន​។​ ​ព្រះ​អានន្ទ​សម្តែង​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ដូច​បុរស​ ​អ្នក​ត្រូវការ​ដោយ​ខ្លឹមឈើ​ ​ស្វែងរក​ខ្លឹមឈើ​ ​ត្រាច់​ទៅកាន់​ទី​ស្វែងរក​ខ្លឹមឈើ​។​បេ​។​ ​សូម​ព្រះ​អានន្ទ​មាន​អាយុ​ ​ធ្វើ​សេចក្តី​មិន​ធ្ងន់​ ​ហើយ​ចែករំលែក​សេចក្តី​ឲ្យ​ទាន​។​ ​
 [​១៧៣​]​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ប្រុង​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ប្រពៃ​ចុះ​ ​ខ្ញុំ​នឹង​សម្តែង​ឲ្យ​ស្តាប់​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ទទួលពាក្យ​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ករុណា​ ​អាវុសោ​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​សម្តែង​សេចក្តី​នុ៎ះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សម្តែង​នូវ​ឧទ្ទេស​ណា​ ​ដោយសង្ខេប​ ​ពុំ​បាន​ចែករំលែក​ ​នូវ​សេចក្តី​ដោយ​ពិស្តារ​ ​រួច​ក៏​ក្រោក​អំពី​អាសនៈ​ ​ស្តេច​ចូល​ទៅកាន់​វិហារ​ ​ឯ​ឧទ្ទេស​នោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ដំណើរ​នោះ​ ​
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 636872485163063777
ទៅកាន់ទំព័រ៖