ព្រះត្រៃបិដក ភាគ ៣៥

​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សម្តែង​នូវ​ឧទ្ទេស​ណា​ ​ដោយសង្ខេប​ ​ពុំ​បាន​ចែករំលែក​ ​នូវ​សេចក្តី​ដោយ​ពិស្តារ​ ​រួច​ក៏​ក្រោក​អំពី​អាសនៈ​ ​ស្តេច​ចូល​ទៅកាន់​វិហារ​ ​ឯ​ឧទ្ទេស​នោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ដំណើរ​នោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដឹង​ហេតុ​នោះ​ ​ចក្ខុ​រលត់​ទៅ​ ​ក្នុង​ទីណា​ ​សេចក្តី​សម្គាល់​ក្នុង​រូប​ ​ក៏​សាបរលាប​ទៅ​ ​ក្នុង​ទីនោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដឹង​ហេតុ​នោះ​។​បេ​។​ ​អណ្តាត​រលត់​ទៅ​ ​ក្នុង​ទីណា​ ​សេចក្តី​សម្គាល់​ក្នុង​រស​ ​ក៏​សាបរលាប​ទៅ​ ​ក្នុង​ទីនោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដឹង​ហេតុ​នោះ​។​បេ​។​ ​ចិត្ត​រលត់​ទៅ​ក្នុង​ទីណា​ ​សេចក្តី​សម្គាល់​ ​ក្នុង​ធម្មារម្មណ៍​ ​ក៏​សាបរលាប​ទៅ​ ​ក្នុង​ទីនោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដឹង​ហេតុ​នោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ចៀសចេញ​ទៅ​មិន​ ​យូរប៉ុន្មាន​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ក៏​មាន​សេចក្តី​ប្រឹក្សា​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ទ្រង់​ ​សំដែង​នូវ​ឧទ្ទេស​នេះឯង​ ​ដោយសង្ខេប​ ​ពុំ​បាន​ចែករំលែក​ ​នូវ​សេចក្តី​ដោយ​ពិស្តារ​ ​ដល់​យើង​ទាំងឡាយ​ ​រួច​ក៏​ក្រោក​អំពី​អាសនៈ​ ​ស្តេច​ចូល​ទៅកាន់​វិហារ​ ​ឯ​ឧទ្ទេស​នោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ដំណើរ​នោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដឹង​ហេតុ​នោះ​ ​ចក្ខុ​រលត់​ទៅ​ក្នុង​ទីណា​ ​សេចក្តី​សម្គាល់​ក្នុង​រូប​ ​ក៏​សាបរលាប​ទៅ​ ​ក្នុង​ទីនោះ​
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636872485709315021
ទៅកាន់ទំព័រ៖