ព្រះត្រៃបិដក ភាគ ៣៥

​មិន​មាន​ទេ​ ​សត្វ​ទាំងឡាយ​ ​មិន​នឿយណាយ​នឹង​ភ្នែក​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​នៃ​ភ្នែក​ ​មាន​ ​ព្រោះ​ហេតុ​ណា​ ​ហេតុ​នោះ​ ​បាន​ជា​សត្វ​ទាំងឡាយ​ ​នឿយណាយ​នឹង​ភ្នែក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​គ្រឿងរ​លាស់​ចេញ​ ​នូវ​ភ្នែក​មិន​មាន​ទេ​ ​សត្វ​ទាំងឡាយ​ ​មិន​រលាស់​ចេញ​ ​ចាក​ភ្នែក​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រឿងរ​លាស់​ចេញ​ ​នូវ​ភ្នែក​ ​មាន​ ​ព្រោះ​ហេតុ​ណា​ ​ហេតុ​នោះ​ ​បាន​ជា​សត្វ​ទាំងឡាយ​ ​រលាស់​ចេញ​ចាក​ភ្នែក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អានិសង្ស​នៃ​ត្រចៀក​ ​មិន​មាន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អានិសង្ស​ ​នៃ​ច្រមុះ​មិន​មាន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អានិសង្ស​នៃ​អណ្តាត​ ​មិន​មាន​ទេ​ ​សត្វ​ទាំងឡាយ​ ​មិន​ត្រេកអរ​នឹង​អណ្តាត​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​នៃ​អណ្តាត​ ​មាន​ ​ព្រោះ​ហេតុ​ណា​ ​ហេតុ​នោះ​ ​បាន​ជា​សត្វ​ទាំងឡាយ​ ​ត្រេកអរ​ ​នឹង​អណ្តាត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ទោស​នៃ​អណ្តាត​ ​មិន​មាន​ទេ​ ​សត្វ​ទាំងឡាយ​ ​មិន​នឿយណាយ​ ​នឹង​អណ្តាត​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​នៃ​អណ្តាត​មាន​ ​ព្រោះ​ហេតុ​ណា​ ​ហេតុ​នោះ​ ​
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636872383823337477
ទៅកាន់ទំព័រ៖