ព្រះត្រៃបិដក ភាគ ៣៥

​អ្នក​ទាំងឡាយ​ ​គប្បី​ដឹង​ហេតុ​នោះ​។​បេ​។​ ​ចិត្ត​រលត់​ទៅ​ ​ក្នុង​ទីណា​ ​សេចក្តី​សម្គាល់​ក្នុង​ធម្មារម្មណ៍​ ​ក៏​សាបរលាប​ទៅ​ ​ក្នុង​ទីនោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដឹង​ហេតុ​នោះ​។​ ​ឧទ្ទេស​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សម្តែង​ដោយសង្ខេប​ ​ពុំ​បាន​ចែករំលែក​ ​នូវ​សេចក្តី​ដោយ​ពិស្តារ​នេះ​ ​នរណា​ហ្ន៎​ ​នឹង​ចែក​ ​រំលែក​នូវ​សេចក្តី​ ​ដោយ​ពិស្តារ​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​សម្រើន​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ក៏​មាន​សេចក្តី​ប្រឹក្សា​ ​ដូច្នេះ​ថា​ ​ព្រះ​អានន្ទ​មាន​អាយុ​នេះឯង​ ​ព្រះ​សា​ស្តារ​ ​ទ្រង់​សរសើរ​ ​ពួក​អ្នកប្រាជ្ញ​ ​ជាស​ព្រហ្មចារី​បុគ្គល​ ​ក៏​លើកតម្កើង​ ​ឧទ្ទេស​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សម្តែង​ដោយសង្ខេប​ ​ពុំ​បាន​ចែករំលែក​ ​នូវ​សេចក្តី​ដោយ​ពិស្តារ​នេះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​អាច​នឹង​ចែករំលែក​ ​នូវ​សេចក្តី​ដោយ​ពិស្តារ​បាន​ ​បើ​ដូច្នោះ​ ​ពួក​យើង​គួរ​ចូល​ទៅ​រក​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ត្រូវ​សាកសួរ​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​អានន្ទ​មាន​អាយុ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​លំដាប់នោះ​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ក៏​ចូល​ទៅ​រក​ព្រះ​អានន្ទ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636872485888965297
ទៅកាន់ទំព័រ៖