ព្រះត្រៃបិដក ភាគ ៣៥

​ក៏​សាកសួរ​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​អានន្ទ​មាន​អាយុ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​បាន​ចែករំលែក​សេចក្តី​ ​ដោយ​អាការ​នេះ​ ​ដោយ​លិង្គ​នេះ​ ​ដោយ​ព្យព្ជានៈ​នេះ​ ​ដល់​យើងខ្ញុំ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានន្ទ​ ​ជា​បណ្ឌិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានន្ទ​ ​មាន​ប្រាជ្ញា​ច្រើន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើទុកជា​អ្នក​ទាំងឡាយ​ ​សាកសួរ​សេចក្តី​នុ៎ះ​ ​ចំពោះ​តថាគត​ ​តថាគត​ ​ក៏​ដោះស្រាយ​សេចក្តី​នុ៎ះ​ ​យ៉ាងហ្នឹង​ដែរ​ ​ពាក្យ​នោះ​ ​អានន្ទ​ ​ដោះស្រាយ​យ៉ាងណា​ ​នុ៎ះ​ជា​សេចក្តី​របស់​ពាក្យ​នោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ចាំទុក​ ​នូវ​សេចក្តី​នោះ​ ​យ៉ាងនោះ​ចុះ​។​ ​ចប់​ ​សូត្រ​ ​ទី៤​។​ ​
 [​១៧៥​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​លើ​ភ្នំ​គិជ្ឈកូដ​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​សក្ក​ទេ​វាន​មិន្ទ​ ​ចូល​មក​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​មកដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​សក្ក​ទេ​វាន​មិន្ទ​ ​ឋិតនៅ​ក្នុង​ទី​ដ៏​
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636872493242395889
ទៅកាន់ទំព័រ៖