ព្រះត្រៃបិដក ភាគ ៣៥

​សមគួរ​ហើយ​ ​ក៏​ទូល​សួរ​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​នាំឲ្យ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិន​បរិនិព្វាន​ក្នុង​បច្ចុប្បន្ន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​នាំឲ្យ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បរិនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​។​
 [​១៧៦​]​ ​ម្នាល​ទេ​វាន​មិន្ទ​ ​មាន​រូប​ដែល​គប្បី​ដឹង​ដោយ​ចក្ខុ​ ​ជា​រូប​គួរ​ប្រាថ្នា​ ​គួរ​ត្រក​អរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាហេតុ​នៃ​សេចក្តី​ត្រេកអរ​ ​បើ​ភិក្ខុ​ត្រេកអរ​ ​សរសើរ​ ​ឋិតនៅ​ដោយ​សេចក្តី​ចូលចិត្ត​មាំ​ ​ចំពោះ​រូប​នោះ​ ​កាលដែល​ភិក្ខុ​នោះ​ ​ត្រេកអរ​ ​សរសើរ​ ​ឋិតនៅ​ដោយ​សេចក្តី​ចូលចិត្ត​មាំ​ ​ចំពោះ​រូប​នោះ​ ​វិញ្ញាណ​ ​ដែល​អាស្រ័យ​នូវ​រូប​នោះ​ក៏​មាន​ ​សេចក្តី​ប្រកាន់​មាំ​នូវ​រូប​នោះ​ក៏​មាន​។​ ​ម្នាល​ទេ​វាន​មិន្ទ​ ​ភិក្ខុ​ដែល​ប្រកបដោយ​សេចក្តី​ប្រកាន់​មាំ​ ​រមែង​មិន​បរិនិព្វាន​ឡើយ​។​បេ​។​ ​ម្នាល​ទេ​វាន​មិន្ទ​ ​មាន​រស​ ​ដែល​គប្បី​ដឹង​ដោយ​អណ្តាត​។​បេ​។​ ​ម្នាល​ទេ​វាន​មិន្ទ​ ​មាន​ធម្មារម្មណ៍​ ​ដែល​គប្បី​ដឹង​ដោយចិត្ត​ ​ជា​ធម្មារម្មណ៍​ ​គួរ​ប្រាថ្នា​ ​គួរ​ត្រក​អរ
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636872493471158973
ទៅកាន់ទំព័រ៖