ព្រះត្រៃបិដក ភាគ ៣៥

​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាហេតុ​នៃ​សេចក្តី​ត្រេកអរ​ ​បើ​ភិក្ខុ​ត្រេកអរ​ ​សរសើរ​ ​ឋិតនៅ​ដោយ​សេចក្តី​ចូលចិត្ត​មាំ​ ​ចំពោះ​ធម្មារម្មណ៍​នោះ​ ​កាលដែល​ភិក្ខុ​នោះ​ ​ត្រេកអរ​ ​សរសើរ​ ​ឋិតនៅ​ដោយ​សេចក្តី​ចូលចិត្ត​មាំ​ ​ចំពោះ​ធម្មារម្មណ៍​នោះ​ ​វិញ្ញាណ​ដែល​អាស្រ័យ​ ​នូវ​ធម្មារម្មណ៍​នោះ​ក៏​មាន​ ​សេចក្តី​ប្រកាន់​មាំ​នូវ​ធម្មារម្មណ៍​នោះ​ក៏​មាន​។​ ​ម្នាល​ទេ​វាន​មិន្ទ​ ​ភិក្ខុ​ដែល​ប្រកបដោយ​សេចក្តី​ប្រកាន់​មាំ​ ​រមែង​មិន​បរិនិព្វាន​ឡើយ​។​ ​ម្នាល​ទេ​វាន​មិន្ទ​ ​ហេតុនេះ​ឯង​ ​បច្ច័យ​នេះឯង​ ​ដែល​នាំឲ្យ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិន​បរិនិព្វាន​ក្នុង​បច្ចុប្បន្ន​។​ ​
 [​១៧៧​]​ ​ម្នាល​ទេ​វាន​មិន្ទ​ ​មាន​រូប​ដែល​គប្បី​ដឹង​ដោយ​ចក្ខុ​ ​ជា​រូប​គួរ​ប្រាថ្នា​ ​គួរ​ត្រេកអ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាហេតុ​នៃ​សេចក្តី​ត្រេកអរ​ ​បើ​ភិក្ខុ​មិន​ត្រេកអរ​ ​មិន​សរសើរ​ ​មិន​ឋិតនៅ​ ​ដោយ​សេចក្តី​ចូលចិត្ត​មាំ​ ​ចំពោះ​រូប​នោះ​ ​កាលដែល​ភិក្ខុ​នោះ​ ​មិន​ត្រេកអរ​ ​មិន​សរសើរ​ ​មិន​ឋិតនៅ​ ​ដោយ​សេចក្តី​ចូលចិត្ត​មាំ​ ​ចំពោះ​រូប​នោះ​ ​វិញ្ញាណ​ដែល​អាស្រ័យ​នូវ​រូប​នោះ​ ​មិន​មាន​ ​សេចក្តី​ប្រកាន់​មាំ​ ​នូវ​រូប​នោះ​ក៏​ ​មិន​មាន​។​ ​ម្នាល​ទេ​វាន​មិន្ទ​ ​ភិក្ខុ​ដែល​មិន​មាន​សេចក្តី​ប្រកាន់​មាំ​ ​រមែង​បរិនិព្វាន​។​បេ​។​ ​ម្នាល​ទេ​វាន​មិន្ទ​ ​មាន​រស​ ​ដែល​គប្បី​ដឹង​ដោយ​អណ្តាត​
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 636872493661339851
ទៅកាន់ទំព័រ៖