ព្រះត្រៃបិដក ភាគ ៣៥

​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​នាំឲ្យ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិន​បរិនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ចុះ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​នាំឲ្យ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បរិនិព្វាន​ក្នុង​បច្ចុប្បន្ន​។​ ​
 [​១៧៩​]​ ​ម្នា​លប​ញ្ចសិ​ខៈ​ ​មាន​រូប​ដែល​គប្បី​ដឹង​ដោយ​ចក្ខុ​។​បេ​។​ ​ម្នា​លប​ញ្ចសិ​ខៈ​ ​មាន​ធម្មារម្មណ៍​ ​ដែល​គប្បី​ដឹង​ដោយចិត្ត​ ​ជា​ធម្មារម្មណ៍​ ​គួរ​ប្រាថ្នា​ ​គួរ​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាហេតុ​នៃ​សេចក្តី​ត្រេកអរ​ ​បើ​ភិក្ខុ​ត្រេកអរ​ ​សរសើរ​ ​ឋិតនៅ​ដោយ​សេចក្តី​ចូលចិត្ត​មាំ​ ​ចំពោះ​ធម្មារម្មណ៍​នោះ​ ​កាលដែល​ភិក្ខុ​នោះ​ ​ត្រេកអរ​ ​សរសើរ​ ​ឋិតនៅ​ដោយ​សេចក្តី​ចូលចិត្ត​មាំ​ ​ចំពោះ​ធម្មារម្មណ៍​នោះ​ ​វិញ្ញាណ​ ​ដែល​អាស្រ័យ​នូវ​ធម្មារម្មណ៍​នោះ​ ​ក៏​មាន​សេចក្តី​ប្រកាន់​មាំ​ ​នូវ​ធម្មារម្មណ៍​នោះ​ក៏​មាន​។​ ​ម្នា​លប​ញ្ចសិ​ខៈ​ ​ភិក្ខុ​ដែល​ប្រកបដោយ​ ​សេចក្តី​ប្រកាន់​មាំ​ ​មិន​បរិនិព្វាន​ឡើយ​។​ ​ម្នា​លប​ញ្ចសិ​ខៈ​ ​ហេតុនេះ​ឯង​ ​បច្ច័យ​នេះឯង​ ​ដែល​នាំឲ្យ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិន​បរិនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​។​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 636872494038341414
ទៅកាន់ទំព័រ៖