ព្រះត្រៃបិដក ភាគ ៣៥

 ​[​១៨០​]​ ​ម្នា​លប​ញ្ចសិ​ខៈ​ ​មាន​រូប​ដែល​គប្បី​ដឹង​ដោយ​ចក្ខុ​ ​ជា​រូប​គួរ​ប្រាថ្នា​ ​គួរ​ត្រេកអរ​ ​ជាទី​ពេញចិត្ត​។​បេ​។​ ​ម្នា​លប​ញ្ចសិ​ខៈ​ ​មាន​ធម្មារម្មណ៍​ ​ដែល​គប្បី​ដឹង​ដោយចិត្ត​ ​ជា​ធម្មារម្មណ៍​ ​គួរ​ប្រាថ្នា​ ​គួរ​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាហេតុ​នៃ​សេចក្តី​ ​ត្រេកអរ​ ​បើ​ភិក្ខុ​មិន​ត្រេកអរ​ ​មិន​សរសើរ​ ​មិន​ឋិតនៅ​ដោយ​សេចក្តី​ចូលចិត្ត​មាំ​ ​ចំពោះ​ធម្ម​រម្ម​ណ៍​នោះ​ ​កាលដែល​ភិក្ខុ​នោះ​ ​មិន​ត្រេកអរ​ ​មិន​សរសើរ​ ​មិន​ឋិតនៅ​ ​ដោយ​សេចក្តី​ចូលចិត្ត​មាំ​ ​ចំពោះ​ធម្មារម្មណ៍​នោះ​ ​វិញ្ញាណ​ ​ដែល​អាស្រ័យ​ ​នូវ​ធម្មារម្មណ៍​នោះ​ ​មិន​មាន​ ​សេចក្តី​ប្រកាន់​មាំ​ ​នូវ​ធម្មារម្មណ៍​នោះ​ ​ក៏​មិន​មាន​។​ ​ម្នា​លប​ញ្ចសិ​ខៈ​ ​ភិក្ខុ​ដែល​មិន​មាន​សេចក្តី​ប្រកាន់​មាំ​ ​ទើប​បរិនិព្វាន​។​ ​ម្នា​លប​ញ្ចសិ​ខៈ​ ​ហេតុនេះ​ឯង​ ​បច្ច័យ​នេះឯង​ ​ដែល​នាំឲ្យ​សត្វ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បរិនិព្វាន​ក្នុង​បច្ចុប្បន្ន​។​ ​ចប់​សូត្រ​ ​ទី​ ​៦​។​ ​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636872494240522978
ទៅកាន់ទំព័រ៖