ព្រះត្រៃបិដក ភាគ ៣៥

 ​[​១៨៣​]​ ​ម្នាល​អាវុសោ​ ​ចុះ​ភិក្ខុ​ជា​អ្នកដឹង​ប្រមាណ​ក្នុង​ភោជន​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​ពិចារណា​ ​ដោយ​ឧបាយ​ហើយ​ ​ទើប​បរិភោគ​ ​នូវ​អាហារ​ ​មិន​បរិភោគ​ ​ដើម្បី​លេង​ ​មិន​បរិភោគ​ដើម្បី​ស្រវឹង​ ​មិន​បរិភោគ​ដើម្បី​ប្រដាប់​កាយ​ ​មិន​បរិភោគ​ដើម្បី​ស្អិតស្អាង​កាយ​ ​បរិភោគ​ដើម្បីឲ្យ​តាំងនៅ​ ​នៃ​កាយ​នេះ​ ​ដើម្បី​នឹង​ញុំាង​ជីវិត​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដើម្បី​បំបាត់​បង់​ ​នូវ​សេចក្តី​លំបាក​ ​ដើម្បី​អនុគ្រោះ​ ​ដល់​ព្រហ្មចរិយ​ធម៌​ ​បរិភោគ​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​កំចាត់​បង់​ ​នូវ​វេទនា​ចាស់​ផង​ ​នឹង​ញុំាង​វេទនា​ថ្មី​ ​មិន​ឲ្យ​កើតឡើង​ផង​ ​កិរិយា​ប្រព្រឹត្តទៅ​ ​(​នៃ​ឥរិយាបថ​)​ ​ក្តី​ ​សេចក្តី​មិន​មានទោស​ក្តី​ ​ការ​នៅ​សប្បាយ​ក្តី​ ​នឹង​មានដល់​អាត្មាអញ​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ជា​អ្នកដឹង​ប្រមាណ​ ​ក្នុង​ភោជន​ ​យ៉ាងនេះ​ឯង​។​ ​
 [​១៨៤​]​ ​ម្នាល​អាវុសោ​ ​ចុះ​ភិក្ខុ​ជា​អ្នក​ប្រកប​នូវ​សេចក្តី​ភ្ញាក់រឭក​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ ​ចាក​អា​វរ​ណី​យ​ធម៌​ ​ដោយ​ការ​ដើរ​ ​ដោយ​ការ​អង្គុយ​ ​អស់​មួយថ្ងៃ​ ​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ ​ចាក​អា​វរ​ណី​យ​ធម៌​ ​ដោយ​ការ​ដើរ​ ​ដោយ​ការ​អង្គុយ​ ​អស់​បឋមយាម​នៃ​រាត្រី​ ​សម្រេច​នូវ​ដំណេក​ ​ដូច​សីហៈ​ ​ដោយ​បង្អៀង​ ​ខាងស្តាំ​ ​អស់​មជ្ឈិមយាម​នៃ​រាត្រី​ ​គងជើង​ដោយ​ជើង​ ​ជា​អ្នកមាន​
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 636872494808825483
ទៅកាន់ទំព័រ៖