ព្រះត្រៃបិដក ភាគ ៣៥

​បាន​ជា​ ​សត្វ​ទាំងឡាយ​ ​នឿយណាយ​នឹង​អណ្តាត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ការ​រលាស់​ចេញ​នូវ​អណ្តាត​មិន​មាន​ទេ​ ​សត្វ​ទាំងឡាយ​ ​មិន​រលាស់​ចេញ​ចាក​អណ្តាត​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​រលាស់​ចេញ​ ​នូវ​អណ្តាត​មាន​ ​ព្រោះ​ហេតុ​ណា​ ​ហេតុ​នោះ​ ​បាន​ជា​សត្វ​ទាំងឡាយ​ ​រលាស់​ចេញ​ចាក​អណ្តាត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អានិសង្ស​នៃ​កាយ​មិន​មាន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អានិសង្ស​នៃ​ចិត្ត​ ​មិន​មាន​ទេ​ ​សត្វ​ទាំងឡាយ​ ​មិន​ត្រេកអរ​នឹង​ចិត្ត​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​នៃ​ចិត្ត​ ​មាន​ ​ព្រោះ​ហេតុ​ណា​ ​ហេតុ​នោះ​ ​បាន​ជា​សត្វ​ទាំងឡាយ​ ​ត្រេកអរ​នឹង​ចិត្ត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ទោស​នៃ​ចិត្ត​ ​មិន​មាន​ទេ​ ​សត្វ​ទាំងឡាយ​ ​មិន​នឿយណាយ​នឹង​ចិត្ត​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​នៃ​ចិត្ត​ ​មាន​ ​ព្រោះ​ហេតុ​ណា​ ​ហេតុ​នោះ​ ​បាន​ជា​សត្វ​ទាំងឡាយ​ ​នឿយណាយ​នឹង​ចិត្ត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ការ​រលាស់​ចេញ​ ​នូវ​ចិត្ត​ ​មិន​មាន​ទេ​ ​សត្វ​ទាំងឡាយ​ ​មិន​រលាស់​ចេញ​ ​ចាក​ចិត្ត​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​លាស់​ចេញ​ ​នូវ​ចិត្ត​ ​មាន​ ​ព្រោះ​ហេតុ​ណា​ ​ហេតុ​នោះ​ ​បាន​ជា​សត្វ​ទាំងឡាយ​ ​រលាស់​ចេញ​ចាក​ចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​មិនបាន​ដឹង​ច្បាស់​ ​តាមពិត​ ​នូវ​អានិសង្ស​ ​ថា​ជា​អានិសង្ស​ ​នូវ​ទោស​ ​ថា​ជា​ទោស​ ​នូវ​គ្រឿង​
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636872383980296454
ទៅកាន់ទំព័រ៖