ព្រះត្រៃបិដក ភាគ ៣៥

​សតិសម្បជញ្ញៈ​ ​កំណត់ទុក​ក្នុងចិត្ត​ ​នូវ​ឧដ្ឋានសញ្ញា​ ​ហើយ​ក្រោក​ឡើង​ ​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ ​ចាក​អា​វរ​ណី​យ​ធម៌​ ​ដោយ​ការ​ដើរ​ ​ដោយ​ការ​អង្គុយ​ ​អស់​បច្ឆិមយាម​នៃ​រាត្រី​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ជា​អ្នក​ប្រកប​ ​នូវ​សេចក្តី​ភ្ញាក់រឭក​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​អាវុសោ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​នឹងជា​អ្នកគ្រប់គ្រង​ទ្វារ​ ​ក្នុង​ឥន្រ្ទិយ​ ​ជា​អ្នកដឹង​ប្រមាណ​ ​ក្នុង​ភោជន​ ​ជា​អ្នក​ប្រកប​នូវ​សេចក្តី​ភ្ញាក់រឭក​។​ ​ម្នាល​អាវុសោ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ចប់​សូត្រ​ ​ទី៧​។​
 [​១៨៥​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​កំ​ពុង​សង្ងំ​ ​ក្នុង​ទីស្ងាត់​ ​ទ្រង់​មាន​សេចក្តី​ត្រិះរិះ​ ​ក្នុង​ព្រះហឫទ័យ​ ​កើតឡើង​យ៉ាងនេះ​ថា​ ​ធម៌​ទាំងឡាយ​ ​ដែល​សម្រាប់​ធ្វើ​វិមុត្តិ​ ​ឲ្យ​ចាស់​ក្លា​ ​របស់​រាហុល​ ​ចាស់​ក្លា​ហើយ​តើ​ ​បើ​ដូច្នោះ​ ​គួរតែ​តថាគត​ ​ទូន្មាន​រាហុល​ ​ក្នុង​ធម៌​ជា​គ្រឿង​អស់​ទៅ​ ​នៃ​អាសវៈ​ខាងលើ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ចូល​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​បិ​ណ្ឌិ​បាត​ ​ក្នុង​បុព្វណ្ហសម័យ​ ​លុះ​ត្រាច់​ទៅ​ ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ហើយ​ ​ក្នុង​កាល​ជា​បច្ឆាភត្ត​ ​ទ្រង់​ត្រឡប់​មក​អំពី​បិណ្ឌបាត​
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 636872495004176657
ទៅកាន់ទំព័រ៖