ព្រះត្រៃបិដក ភាគ ៣៥

​ក៏​ទ្រង់​ហៅ​ព្រះ​រាហុល​មាន​អាយុ​ថា​ ​ម្នាល​រាហុល​ ​អ្នក​ចូលកាន់​យក​និសីទនៈ​មក​ ​យើង​នឹង​ចូល​ទៅ​ឯ​អន្ធ​វ័ន​ ​ដើម្បី​នៅ​សម្រាក​ ​ក្នុង​វេលា​ថ្ងៃ​។​ ​ព្រះ​រាហុល​មាន​អាយុ​ ​ក៏​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​រួច​ក៏​កាន់​យក​និសីទនៈ​ ​ដើរទៅ​តាម​ក្រោយ​ព្រះមានព្រះភាគ​ទៅ​។​ ​ជួន​សម័យ​នោះ​ ​មាន​ទេវតា​ច្រើន​ពាន់​ ​ដើរទៅ​តាម​ព្រះមានព្រះភាគ​ ​ដោយ​គិតថា​ ​ក្នុងថ្ងៃនេះ​ ​ព្រះមានព្រះភាគ​ ​នឹង​ទូន្មាន​ ​នូវ​ព្រះ​រាហុ​មាន​អាយុ​ ​ក្នុង​ធម៌​ជា​គ្រឿង​អស់​ទៅ​ ​នៃ​អាសវៈ​ខាងលើ​។​ ​
 [​១៨៦​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ស្តេច​ចូល​ទៅកាន់​អន្ធ​វ័ន​ ​ហើយ​ទ្រង់​គង់​លើ​អាសនៈ​ ​ដែល​ក្រាល​ទុក​ ​ទៀប​គល់ឈើ​មួយ​។​ ​ព្រះ​រាហុ​មាន​អាយុ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​គង់​ក្នុង​ទីសម​ដ៏​គួរ​។​ ​លុះ​ព្រះ​រាហុល​មាន​អាយុ​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​ ​ដូច្នេះ​ថា​ ​ម្នាល​រាហុល​ ​អ្នក​សម្គាល់​សេចក្តី​នុ៎ះ​ ​ដូចម្តេច​ ​ចក្ខុ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​តើ​គួរ​នឹង​យល់​ ​នូវ​របស់​នោះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​ ​ដែរ​ឬ​។​
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 636872495208068319
ទៅកាន់ទំព័រ៖