ព្រះត្រៃបិដក ភាគ ៣៥
មិនគួរនឹងយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ រូបទៀង ឬ មិនទៀង។ មិនទៀងទេ ព្រះអង្គ។ បេ។ ចក្ខុវិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចក្ខុសម្ផ័ស្ស ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះធម្មជាតណា គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ រមែងកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ធម្មជាតនោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀងជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដែរឬ។ មិនគួរយល់ឃើញ ដូច្នោះទេ ព្រះអង្គ។បេ។ អណ្តាត ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ រសទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ជិវ្ហាវិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ជិវ្ហាសម្ផ័ស្ស ទៀងឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះធម្មជាតណា គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ រមែងកើតឡើង ព្រោះជិវ្ហាសម្ផ័ស្ស ជាបច្ច័យ ធម្មជាតនោះ
ID: 636872495399259254
ទៅកាន់ទំព័រ៖