ព្រះត្រៃបិដក ភាគ ៣៥
ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល ជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់ អញ ដែរឬ។ មិនគួរយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ ម្នាលរាហុល អរិយសាវ័ក អ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយ នឹងចក្ខុផង នឿយណាយ នឹងរូបផង នឿយណាយ នឹងចក្ខុវិញ្ញាណផង នឿយណាយនឹងចក្ខុសម្ផ័ស្សផង ធម្មជាតណា គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ រមែងកើតឡើង ព្រោះចក្ខុសម្ផ័ស្ស ជាបច្ច័យ ក៏រមែងនឿយណាយ នឹងធម្មជាតនោះផង។បេ។ នឿយណាយនឹងអណ្តាតផង នឿយណានឹងរសផង នឿយណាយ នឹងជិវ្ហាវិញ្ញាណផង នឿយណាយនឹងជិវ្ហាសម្ផ័ស្សផង ធម្មជាតណា គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ រមែងកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ ក៏រមែងនឿយណាយ នឹងធម្មជាតនោះ ផង។បេ។ នឿយណាយនឹងចិត្តផង នឿយណាយនឹងធម្មារម្មណ៍ផង។បេ។ នឿយណាយ នឹងធម្មជាតនោះផង កាលបើនឿយណាយ ក៏ប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ចិត្តក៏រួចស្រឡះ ចាកអាសវៈ។ កាលបើចិត្តរួចស្រឡះហើយ
ID: 636872495731108235
ទៅកាន់ទំព័រ៖