ព្រះត្រៃបិដក ភាគ ៣៥
សេចក្តីដឹងថា រួចស្រឡះហើយ ក៏កើតមាន។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងព្រះសូត្រនេះចប់ហើយ ព្រះរាហុមានអាយុ ជាអ្នកមានសេចក្តីត្រេកអរ ក៏បានត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ។ កាលបើព្រះមានព្រះភាគ កំពុងសម្តែងវេយ្យាករណ៍នេះ ចិត្តរបស់ព្រះរាហុលមានអាយុ ក៏រួចស្រឡះ ចាកអាសវក្កិលេសទាំងឡាយ ព្រោះមិនបានប្រកាន់មាំ ទាំងធម្មចក្ខុ ដែលប្រាសចាកធូលី គឺកិលេស ប្រាសចាកមន្ទិល គឺអកុសល ក៏កើតឡើង ដល់ទេវតាជាច្រើនពាន់ថា របស់ណាមួយ មានកិរិយាកើតឡើង ជាធម្មតា របស់ទាំងអស់នោះ តែងរលត់ទៅវិញ ជាធម្មតាដែរ។ ចប់សូត្រ ទី ៨។
ID: 636872495885427061
ទៅកាន់ទំព័រ៖