ព្រះត្រៃបិដក ភាគ ៣៥
គហបតិវគ្គ
[១៨៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី។ គ្រានោះ ឧគ្គគហតី អ្នកក្រុងវេសាលី ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះឧគ្គគហបតី អ្នកក្រុងវេសាលី អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំ ទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វានក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បរិនិព្វានក្នុងបច្ចុប្បន្ន។ ព្រះអង្គ ត្រាស់ថា ម្នាលគហបតី មានរូប ដែលគប្បីដឹងច្បាស់ដោយភ្នែក ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ កាលភិក្ខុនោះត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ វិញ្ញាណដែលអាស្រ័យ នូវរូបនោះក៏មាន សេចក្តីប្រកាន់មាំ នូវរូបនោះក៏មាន។ ម្នាលគហបតី ភិក្ខុដែលមានសេចក្តីប្រកាន់មាំ
ID: 636872496833061263
ទៅកាន់ទំព័រ៖