ព្រះត្រៃបិដក ភាគ ៣៥
រលាស់ចេញ ថាជាគ្រឿងរលាស់ចេញ នៃអាយតនៈ ខាងក្នុងទាំង ៦ នេះ អស់កាលត្រឹមណា។ ម្នាលភិក្ខុទាំងឡាយ សត្វលោកទាំងឡាយ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងពពួកសត្វ និងសមណព្រាហ្ម ព្រមទាំងមនុស្ស ជាសម្មទិទេព និងមនុស្សដ៏សេស មិនបានរលាស់ចេញ មិនបានប្រាសចេញ មិនបានរួចស្រឡះ មានចិត្តមិនបានប្រព្រឹត្តកន្លង នូវដែន គឺកិលេស និងវដ្តៈ អស់កាលត្រឹមណោះ។ ម្នាលភិក្ខុ ទាំងឡាយ លុះតែសត្វទាំងឡាយ បានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្ស នូវទោស ថា ជាទោស នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញ នៃអយតនៈខាងក្នុង ទាំង ៦ នេះ។ ម្នាលភិក្ខុទាំងឡាយ ទើបសត្វលោកទាំងឡាយ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងពពួកសត្វ នឹងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព នឹងមនុស្សដ៏សេស រលាស់ចេញ ប្រាសចេញ រួចស្រឡះ មានចិត្តប្រព្រឹត្តកន្លងនូវដែន គឺកិលេស និងវដ្តៈបាន។ ចប់សូត្រ ទី ៥។
[១៨] ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃរូប មិនមានទេ សត្វទាំងឡាយ មិនត្រេកអរក្នុងរូបឡើយ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃរូប មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ
ID: 636872384183468075
ទៅកាន់ទំព័រ៖