ព្រះត្រៃបិដក ភាគ ៣៥
មិនបរិនិព្វានទេ។បេ។ ម្នាលគហបតី មានរស ដែលគប្បីដឹងច្បាស់ ដោយអណ្តាត។បេ។ ម្នាលគហបតី មានធម្មារម្មណ៍ ដែលគប្បីដឹងច្បាស់ ដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ កាលបើភិក្ខុនោះត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណដែលអាស្រ័យ នូវធម្មារម្មណ៍នោះ ក៏មាន សេចក្តីប្រកាន់មាំ នូវធម្មារម្មណ៍នោះ ក៏មាន។ ម្នាលគហបតី ភិក្ខុ មានសេចក្តីប្រកាន់មាំ មិនបរិនិព្វានទេ ម្នាលគហបតី នេះឯង ជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ មិនបរិនិព្វាន ក្នុងបច្ចុប្បន្ន។
ID: 636872497096126309
ទៅកាន់ទំព័រ៖