ព្រះត្រៃបិដក ភាគ ៣៥

​វិញ្ញាណ​ដែល​អាស្រ័យ​ ​នូវ​ធម្មារម្មណ៍​នោះ​ក៏​មិន​មាន​ ​សេចក្តី​ប្រកាន់​មាំ​ ​នូវ​ធម្មារម្មណ៍​នោះ​ ​ក៏​មិន​មាន​ដែរ​។​ ​ម្នាល​គហបតី​ ​ភិក្ខុ​មិន​មាន​សេចក្តី​ប្រកាន់​មាំ​ ​រមែង​បរិនិព្វាន​ ​ម្នាល​គហបតី​ ​នេះឯង​ជាហេតុ​ ​នេះឯង​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​សត្វ​ទាំងឡាយ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បរិនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​។​ ​ចប់​សូត្រ​ ​ទី​ ​១​។​ ​
 [​១៩១​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ហត្ថិ​គ្រាម​ ​ក្នុង​ដែន​វជ្ជី​។​ ​គ្រានោះ​ ​ឧគ្គ​គហបតី​ ​អ្នក​ហត្ថិ​គ្រាម​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​បេ​។​ ​លុះ​ឧគ្គ​គហបតី​ ​អ្នក​ហត្ថិ​គ្រាម​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​សត្វ​ទាំងឡាយ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិន​បរិនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​មួយទៀត​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​សត្វ​ទាំងឡាយ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បរិនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​។​ ​(​សូត្រ​មុន​យ៉ាងណា​ ​បណ្ឌិត​គប្បី​សម្តែង​ឲ្យ​ពិស្តារ​ ​យ៉ាងនោះ​ចុះ​)​។​ ​ម្នាល​គហបតី​ ​នេះឯង​ជាហេតុ​ ​នេះឯង​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​សត្វ​ទាំងឡាយ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បរិនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​។​ ​ចប់​សូត្រ​ ​ទី​ ​២​។​
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 636872497535061415
ទៅកាន់ទំព័រ៖