ព្រះត្រៃបិដក ភាគ ៣៥
បពិត្រមហារាជ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យពួកភិក្ខុនេះ នៅក្មេង កម្លោះ មានសក់ខ្មៅ ប្រកបដោយវ័យ ដ៏ចម្រើន គឺបឋមវ័យ មិនឈ្លក់នៅក្នុងកាមទាំងឡាយ ប្រព្រឹត្តព្រហ្មចរិយធម៌ បរិបូណ៌ បរិសុទ្ធ អស់មួយជីវិត ទាំងញុំាងបវេណិធម៌ ឲ្យប្រព្រឹត្តទៅ អស់កាលជាយូរអង្វែងបាន។
[១៩៤] បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ចិត្តជាធម្មជាតឡេះឡោះ ចួនកាលលោភធម៌ កើតឡើង ក្នុងពួកស្រីល្មមជាមាតាក៏មាន លោភធម៌ កើតឡើង ក្នុងពួកស្រីល្មមជាបងប្អូនស្រីក៏មាន លោភធម៌កើតឡើង ក្នុងពួកស្រីល្មមជាកូនស្រីក៏មាន។ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ហេតុដទៃ បច្ច័យដទៃទៀត មានដែរឬ ដែលនាំឲ្យពួកភិក្ខុនេះ នៅក្មេង កម្លោះ មានសក់ខ្មៅ។បេ។ ទាំងញុំាង បវេណិធម៌ ឲ្យប្រព្រឹត្តទៅ អស់កាលជាយូរអង្វែងបាន។ បពិត្រមហារាជ ពាក្យនេះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ បានត្រាស់ទុកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ ចូរពិចារណា នូវកាយនេះឯង តាំងអំពីបាតជើងឡើងទៅលើ អំពីចុងសក់ចុះមកក្រោម ដែលមានស្បែកជាទីបំផុត ពេញដោយវត្ថុមិនស្អាត មានប្រការ ផ្សេងៗថា ក្នុងកាយនេះ មាន សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ
ID: 636872498179448272
ទៅកាន់ទំព័រ៖