ព្រះត្រៃបិដក ភាគ ៣៥
ឆ្អឹង ខួរក្នុងឆ្អឹង តម្រងទឹកមូត្រ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ។ បពិត្រមហារាជ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យពួកភិក្ខុនេះ នៅក្មេង កម្លោះ មានសក់ខ្មៅ។បេ។ ទាំងញុំាងបវេណិធម៌ឲ្យ ប្រពឹត្តទៅ អស់កាលជាយូរអង្វែងបាន។
[១៩៥] បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ភិក្ខុទាំងឡាយណា ដែលបានចម្រើនកាយ ចម្រើនសីល ចម្រើនចិត្ត ចម្រើនបញ្ញាហើយ កិច្ច គឺការពិចារណា ឲ្យឃើញថា ជាអសុភនោះ ភិក្ខុទាំងនោះ មិនមែនធ្វើបានដោយលំបាកឡើយ។ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន តែភិក្ខុទាំងឡាយណា ដែលមិនបានចម្រើនកាយ មិនបានចម្រើនសីល មិនបានចម្រើនចិត្ត មិនបានចម្រើនបញ្ញាហើយ កិច្ចនោះ ភិក្ខុទាំងនោះ ធ្វើបានដោយកម្រណាស់។ បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ចួនកាលយើងខ្ញុំគិតថា នឹងធ្វើទុកក្នុងចិត្តថា អារម្មណ៍មិនល្អ ក៏ប្រែក្លាយទៅជាអារម្មណ៍ល្អវិញ ក៏មាន បពិត្រព្រះភារទ្វាជៈដ៏ចម្រើន ក្រែងមានហេតុដទៃ
ID: 636872498381879850
ទៅកាន់ទំព័រ៖