ព្រះត្រៃបិដក ភាគ ៣៥

​ឮ​សម្លេង​ដោយ​ត្រចៀក​។​ ​ធុំក្លិន​ដោយ​ច្រមុះ​។​ ​ជញ្ជាប​រស​ដោយ​អណ្តាត​។​ ​ពាល់ត្រូវ​ផោដ្ឋព្វៈ​ ​ដោយ​កាយ​។​ ​អ្នក​ទាំងឡាយ​ ​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ ​ដោយចិត្ត​ហើយ​ ​កុំ​ប្រកាន់​និមិត្ត​ ​កុំ​ប្រកាន់​អនុ​ព្យព្ជានៈ​ ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​គឺ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​គប្បី​គ្រប​សង្កត់​នូវ​បុគ្គល​ ​ដែល​មិន​សង្រួម​មនិន្រ្ទិយ​នុ៎ះ​ ​ព្រោះហេតុតែ​មិន​សង្រួម​មនិន្រ្ទិយ​ណា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​ ​នូវ​មនិន្រ្ទិយ​នោះ​ ​ចូរ​រក្សា​មនិន្រ្ទិយ​ ​ចូរ​ដល់​នូវ​សេចក្តី​សង្រួម​ ​ក្នុង​មនិន្រ្ទិយ​។​ ​បពិត្រ​មហា​រាជា​ ​នេះឯង​ជាហេតុ​ ​នេះឯង​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ពួក​ភិក្ខុ​នេះ​ ​នៅក្មេង​ ​ក​ម្លោះ​ ​មាន​សក់ខ្មៅ​ ​ប្រកបដោយ​វ័យ​ ​ដ៏​ចម្រើន​ ​គឺ​បឋមវ័យ​ ​មិន​ឈ្លក់​នៅក្នុង​កាម​ទាំងឡាយ​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​បរិបូណ៌​ ​បរិសុទ្ធ​ ​អស់មួយជីវិត​ ​ទាំង​ញុំាង​បវេណិ​ធម៌​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​អស់កាលជាយូរអង្វែង​បាន​។​ ​
 [​១៩៦​]​ ​បពិត្រ​ព្រះ​ភារ​ទ្វា​ជៈ​ដ៏​ចម្រើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះ​ភារ​ទ្វា​ជៈ​ដ៏​ចម្រើន​ ​មិនដែល​មាន​ទេ​។​ ​បពិត្រ​ព្រះ​ភារ​ទ្វា​ជៈ​ដ៏​ចម្រើន​ ​ពាក្យ​នេះ​ ​ព្រះមានព្រះភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​បាន​ត្រាស់​ទុក​ដោយ​ប្រពៃ​ហើយ​ ​បពិត្រ​ព្រះ​ភារ​ទ្វា​ជៈ​ដ៏​ចម្រើន​ ​នេះ​ហើយ​ជាហេតុ​ ​នេះ​ហើយ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ពួក​ភិក្ខុ​នេះ​ ​នៅក្មេង​ក​ម្លោះ​ ​មាន​សក់ខ្មៅ​ ​ប្រកបដោយ​វ័យ​ដ៏​ចម្រើន​ ​
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 636872498748330810
ទៅកាន់ទំព័រ៖