ព្រះត្រៃបិដក ភាគ ៣៥

​គឺ​បឋមវ័យ​ ​មិន​ឈ្លក់​នៅក្នុង​កាម​ទាំងឡាយ​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​បរិបូណ៌​ ​បរិសុទ្ធ​អស់មួយជីវិត​ ​ទាំង​ញុំាង​បវេណិ​ធម៌​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​អស់កាលជាយូរអង្វែង​បាន​។​ ​បពិត្រ​ព្រះ​ភារ​ទ្វា​ជៈ​ដ៏​ចម្រើន​ ​ចំណែកខ្ញុំ​ករុណា​វិញ​ ​សម័យ​ណា​ ​មិនបាន​រក្សា​កាយ​ ​មិនបាន​រក្សា​វាចា​ ​មិនបាន​រក្សា​ចិត្ត​ ​មិនបាន​ប្រុងស្មារតី​ ​មិន​បាន​សង្រួម​ឥន្រិ្ទយ​ ​ចូល​ទៅ​នៅក្នុង​ព្រះរាជា​វាំង​ ​សម័យ​នោះ​ ​លោភ​ធម៌​ទាំងឡាយ​ ​តែង​គ្រប​សង្កត់​ខ្ញុំករុណា​ ​ពន់ពេក​។​ ​បពិត្រ​ព្រះ​ភារ​ទ្វា​ជៈ​ដ៏​ចម្រើន​ ​លុះតែ​សម័យ​ណា​ ​ខ្ញុំករុណា​ ​បាន​រក្សា​កាយ​ ​រក្សា​វាចារ​ ​រក្សា​ចិត្ត​ ​ប្រុងស្មារតី​ ​សង្រួម​ឥន្រ្ទិយ​ ​ចូល​ទៅ​ក្នុង​ព្រះរាជា​វាំង​ ​លោភ​ធម៌​ទាំងឡាយ​ ​ក៏​មិនបាន​គ្រប​សង្កត់ចិត្ត​ខ្ញុំករុណា​ ​ក្នុង​សម័យ​នោះ​ឡើយ​។​ ​បពិត្រ​ព្រះ​ភារ​ទ្វា​ជៈ​ដ៏​ចម្រើន​ ​ច្បាស់​ណាស់​ ​បពិត្រ​ព្រះ​ភារ​ទ្វា​ជៈ​ដ៏​ចម្រើន​ ​ច្បាស់​ណាស់​។​ ​បពិត្រ​ព្រះ​ភារ​ទ្វា​ជៈ​ដ៏​ចម្រើន​ ​ដូច​គេ​ផ្ងារ​របស់​ដែល​ផ្កាប់​ ​ឬ​បើក​បង្ហាញ​របស់​ ​ដែលគេ​បិទបាំង​ទុក​ ​ឬដូច​គេ​បង្ហាញផ្លូវ​ ​ដល់​បុគ្គល​ ​អ្នក​វង្វេងទិស​ ​ពុំ​នោះ​សោត​ ​ដូច​បុគ្គល​ទ្រោល​បំភ្លឺ​ប្រទីប​ប្រេង​ ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​បុគ្គល​ទាំងឡាយ​មាន​ចក្ខុ​ ​នឹង​មើលឃើញ​រូប​ទាំងឡាយ​បាន​ ​មាន​ឧបមា​ ​យ៉ាងណា​
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 636872499033297109
ទៅកាន់ទំព័រ៖