ព្រះត្រៃបិដក ភាគ ៣៥
ត្រេកអរនឹងរូប ម្នាលភិក្ខុទាំងឡាយ បើទោសនៃរូប មិនមានទេ សត្វទាំងឡាយ មិននឿយណាយនឹងរូបឡើយ ម្នាលភិក្ខុទាំងឡាយ ទោសនៃរូប មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ នឿយណាយនឹងរូប ម្នាលភិក្ខុទាំងឡាយ បើគ្រឿងរលាស់ចេញ នូវរូបមិនមានទេ សត្វទាំងឡាយ មិនរលាស់ចេញ ចាករូបឡើយ ម្នាលភិក្ខុទាំងឡាយ គ្រឿងរលាស់ចេញនូវរូបមាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទំាងឡាយ រលាស់ចេញចាករូប។ ម្នាលភិក្ខុទំាងឡាយ បើអានិសង្សរបស់សំឡេង ក្លិន រស ផោដ្ឋឰៈ ធម្មារម្មណ៍មិនមានទេ សត្វទំាងឡាយ មិនត្រេកអរ នឹងធម្មារម្មណ៍ឡើយ ម្នាលភិក្ខុទំាងឡាយ អានិសង្សនៃធម្មារម្មណ៍មាន ញ្រោះហេតុណា ហេតុនោះ បានជាសត្វទំាងឡាយ ត្រេកអរនឹងធម្មារម្មណ៍ ម្នាលភិក្ខុទាំងឡាយ បើទោសនៃធម្មារម្មណ៍ មិនមានទេ សត្វទាំងឡាយ មិននឿយណាយនឹងធម្មារម្មណ៍ឡើយ ម្នាលភិក្ខុទាំងឡាយ ទោសនៃធម្មារម្មណ៍មាន ព្រោះហេតុណា ហេតុនោះ បានជា សត្វទាំងឡាយ រមែងនឿយណាយនឹងធម្មារម្មណ៍ ម្នាលភិក្ខុទាំងឡាយ បើគ្រឿងរលាស់ចេញ នូវធម្មារម្មណ៍ មិនមានទេ សត្វទាំងឡាយ មិនរលាស់ចេញ ចាកធម្មារម្មណ៍ឡើយ ម្នាលភិក្ខុទាំងឡាយ
ID: 636872384349297560
ទៅកាន់ទំព័រ៖