ព្រះត្រៃបិដក ភាគ ៣៥

​ព្រះ​ភារ​ទ្វា​ជៈ​ដ៏​ចម្រើន​ ​បាន​ប្រកាស​ធម៌​ ​ដោយ​អនេកបរិយាយ​ ​មាន​ឧបមេយ្យ​ ​យ៉ាងនោះ​ដែរ​។​ ​បពិត្រ​ព្រះ​ភារ​ទ្វា​ជៈ​ដ៏​ចម្រើន​ ​ខ្ញុំករុណា​ ​សូម​ដល់​ព្រះមានព្រះភាគ​នោះ​ផង​ ​ព្រះធម៌​ផង​ ​ព្រះសង្ឃ​ផង​ ​ជាទី​ពឹង​ ​ទីរឭក​ ​សូម​ព្រះ​ភារ​ទ្វា​ជៈ​ដ៏​ចម្រើន​ ​ចាំទុក​ ​នូវ​ខ្ញុំករុណា​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​តាំងពី​ថ្ងៃនេះ​ ​ជាដើម​រៀងទៅ​។​ ​ចប់​សូត្រ​ ​ទី​ ​៤​។​ ​
 [​១៩៧​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ ​សោ​ណ​គហបតិ​បុត្ត​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​សោ​ណ​គហបតិ​បុត្ត​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​សត្វ​ទាំងឡាយ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិន​បរិនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​។​ ​ប​ពិ​ត​ព្រ​អង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​សត្វ​ទាំងឡាយ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បរិនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​ ​(​សូត្រ​មុន​យ៉ាងណា​ ​បណ្ឌិត​គប្បី​សំដែង​ ​ឲ្យ​ពិស្តារ​ ​យ៉ាងនោះ​ផង​ចុះ​)​។​ ​ចប់​សូត្រ​ ​ទី៥​។​
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 636872499226148140
ទៅកាន់ទំព័រ៖