ព្រះត្រៃបិដក ភាគ ៣៥

 ​[​១៩៨​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​និង​ព្រះ​អានន្ទ​មាន​អាយុ​ ​គង់នៅ​ក្នុង​វត្ត​ ​ឃោសិ​តា​រាម​ ​ជិត​ក្រុង​កោ​សម្ពី​។​ ​គ្រានោះ​ឯង​ ​ឃោសិ​ត​គហបតី​ ​ចូល​ទៅ​រក​ព្រះ​អានន្ទ​មាន​អាយុ​។​បេ​។​ ​លុះ​ឃោសិ​ត​គហបតី​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏បាន​ពោល​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចម្រើន​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ធា​តុ​ផ្សេង​ៗ​គ្នា​ ​ធា​តុ​ផ្សេង​ៗ​គ្នា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចម្រើន​ ​តើ​ធា​តុ​ផ្សេង​ៗ​គ្នា​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ដោយហេតុ​យ៉ាងណា​។​ ​ម្នាល​គហបតី​ ​ចក្ខុ​ធាតុ​ ​១​ ​រូប​ដែល​ជាទី​គាប់ចិត្ត​ ​១​ ​ចក្ខុវិញ្ញាណ​ ​១​ ​មាន​ហើយ​ ​ទើប​សុខវេទនា​កើតឡើង​បាន​ ​ព្រោះ​អាស្រ័យ​ផស្សៈ​ ​ដែល​ជាទី​តាំង​ ​នៃ​សុខវេទនា​។​ ​ម្នាល​គហបតី​ ​ចក្ខុ​ធាតុ​ ​១​ ​រូប​មិនជា​ទីគាប់ចិត្ត​ ​១​ ​ចក្ខុវិញ្ញាណ​ ​១​ ​មាន​ហើយ​ ​ទើប​ទុក្ខវេទនា​កើតឡើង​បាន​ ​ព្រោះ​អាស្រ័យ​ផស្សៈ​ ​ដែល​ជាទី​តាំង​ ​នៃ​ទុក្ខវេទនា​។​ ​ម្នាល​គហបតី​ ​ចក្ខុ​ធាតុ​ ​១​ ​រូប​ជាទី​តាំង​ ​នៃ​ឧបេក្ខា​ ​១​ ​ចក្ខុវិញ្ញាណ​ ​១​ ​មាន​ហើយ​ ​ទើប​អ​ទុ​ក្ខម​សុខវេទនា​ ​(​វេទនា​ ​មិនជា​ទុក្ខ​ ​មិនជា​សុខ​)​ ​កើតឡើង​បាន​ ​ព្រោះ​អាស្រ័យ​ផស្សៈ​ ​ដែល​ជាទី​តាំង​ ​នៃ​ទុ​ក្ខម​សុខវេទនា​។​បេ​។​ ​ម្នាល​គហបតី​ ​ជិវ្ហា​ធាតុ​ ​១​ ​រស​ជាទី​គាប់ចិត្ត​ ​១​ ​ជិវ្ហា​ញ្ញាណ​ ​១​ ​មាន​ហើយ​ ​ទើប​សុខវេទនា​ ​កើតឡើង​បាន​ ​ព្រោះ​អាស្រ័យ​ផស្សៈ​ ​ដែល​ជាទី​តាំង​ ​នៃ​សុខវេទនា​។​
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636872499414338904
ទៅកាន់ទំព័រ៖