ព្រះត្រៃបិដក ភាគ ៣៥
ម្នាលគហបតី ជិវ្ហាធាតុ ១ រសមិនជាទីគាប់ចិត្ត ១ ជិវ្ហាវិញ្ញាណ ១ មានហើយ ទើបទុក្ខវេទនាកើតឡើងបាន ព្រោះអាស្រ័យផស្សៈ ដែលជាទីតាំងនៃទុក្ខវេទនា។ ម្នាលគហបតី ជិវ្ហាធាតុ ១ រសជាទីតាំង នៃឧបេក្ខា ១ ជិវ្ហាវិញ្ញាណ ១ មានហើយ ទើបអទុក្ខមសុខវេទនាកើតឡើងបាន ព្រោះអាស្រ័យផស្សៈ ដែលជាទីតាំង នៃអទុក្ខមសុខវេទនា។បេ។ ម្នាលគហបតី មនោធាតុ ១ ធម្មារម្មណ៍ ជាទីគាប់ចិត្ត ១ មនោវិញ្ញាណ ១ មានហើយ ទើបសុខវេទនា កើតឡើងបាន ព្រោះអាស្រ័យផស្សៈ ដែលជាទីតាំង នៃសុខវេទនា។ ម្នាលគហបតី មនោធាតុ ១ ធម្មារម្មណ៍ មិនជាទីគាប់ចិត្ត ១ មនោវិញ្ញាណ ១ មានហើយ ទើបទុក្ខវេទនា កើតឡើងបាន ព្រោះអាស្រ័យផស្សៈ ដែលជាទីតាំង នៃទុក្ខវេទនា។ ម្នាលគហបតី មនោធាតុ ១ ធម្មរម្មណ៍ជាទីតាំង នៃឧបេក្ខា ១ មនោវិញ្ញាណ ១ មានហើយ ទើបអទុក្ខមសុខវេទនាកើតឡើងបាន ព្រោះអាស្រ័យផស្សៈ ដែលជាទីតាំង នៃអទុក្ខមសុខវេទនា។ ម្នាលគហបតី ព្រះមានព្រះភាគ ទ្រង់ត្រាស់សម្តែងធាតុផ្សេងៗគ្នា ដោយហេតុមានប្រមាណ ប៉ុណ្ណោះឯង។ ចប់សូត្រ ទី៦។
ID: 636872499587448805
ទៅកាន់ទំព័រ៖