ព្រះត្រៃបិដក ភាគ ៣៥
[១៩៩] សម័យមួយ ព្រះមហាកច្ចានៈមានអាយុ គង់នៅលើភ្នំសំបវត្តៈ ជិតស្រុក កុលឃរៈ ក្នុងអវន្តិជនបទ។ គ្រានោះ ហាលិទ្ទកានិគហបតី បានចូលទៅរកព្រះមហាកច្ចានៈមានអាយុ។បេ។ លុះហាលិទ្ទកានិគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានពោលទៅនឹងព្រះមហាកច្ចានៈមានអាយុ ដូច្នេះថា បពិត្រលោកដ៏ចម្រើន ពាក្យនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកថា ការផ្សេង ៗ គ្នា នៃផស្សៈ កើតឡើង ព្រោះអាស្រ័យធាតុផ្សេងៗ គ្នា ការផ្សេង ៗគ្នា នៃវេទនា កើតឡើង ព្រោះអាស្រ័យការផ្សេង ៗ គ្នា នៃផស្សៈ។ បពិត្រលោកដ៏ចម្រើន ការផ្សេង ៗ គ្នា នៃផស្សៈកើតឡើង ព្រោះអាស្រ័យធាតុផ្សេង ៗ និងការផ្សេង ៗ គ្នា នៃវេទនាកើតឡើង ព្រោះអាស្រ័យការផ្សេង ៗ គ្នា នៃផស្សៈ តើដូចម្តេច។
[២០០] ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ ក៏ដឹងច្បាស់ថា រូបនេះ ជាទីគាប់ចិត្ត យ៉ាងនេះ សុខវេទនា ក៏កើតឡើង ព្រោះអាស្រ័យ នូវចក្ខុវិញ្ញាណ ជាទីតាំង នៃសុខវេទនាផង នូវផស្សៈ ដែលជាទីតាំង នៃសុខវេទនាផង។ មួយទៀត ភិក្ខុឃើញរូប ដោយចក្ខុ យ៉ាងនេះហើយ ក៏ដឹងច្បាស់ថា រូបនេះមិនជាទីគាប់ចិត្ត យ៉ាងនេះ
ID: 636872499799950959
ទៅកាន់ទំព័រ៖