ព្រះត្រៃបិដក ភាគ ៣៥

​ទុក្ខវេទនា​ ​ក៏​កើតឡើង​ ​ព្រោះ​អាស្រ័យ​នូវ​ចក្ខុវិញ្ញាណ​ ​ជាទី​តាំង​ ​នៃ​ទុក្ខវេទនា​ផង​ ​នូវ​ផស្សៈ​ ​ជាទី​តាំង​ ​នៃ​ទុក្ខវេទនា​ផង​។​ ​មួយទៀត​ ​ភិក្ខុ​ឃើញ​រូប​ ​ដោយ​ចក្ខុ​ ​យ៉ាងនេះ​ហើយ​ ​ក៏​ដឹង​ច្បាស់​ថា​ ​រូប​នេះ​ ​គួរ​ជាទី​តាំង​ ​នៃ​ឧបេក្ខា​ ​យ៉ាងនេះ​ ​អ​ទុ​ក្ខម​សុខវេទនា​ ​ក៏​កើតឡើង​ ​ព្រោះ​អាស្រ័យ​នូវ​ចក្ខុវិញ្ញាណ​ ​ជាទី​តាំង​នៃ​អ​ទុ​ក្ខម​សុខ​ ​វេទនា​ផង​ ​នូវ​ផស្សៈ​ ​ដែល​ជាទី​តាំង​ ​នៃ​អ​ទុ​ក្ខម​សុខវេទនា​ផង​។​ ​ម្នាល​គហបតី​ ​មួយទៀត​ ​ភិក្ខុ​ឮ​សម្លេង​ ​ដោយ​ត្រចៀក​។​ ​ធុំក្លិន​ដោយ​ច្រមុះ​។​ ​ជញ្ជាប​រស​ ​ដោយ​អណ្តាត​។​ ​ពាល់ត្រូវ​ផោដ្ឋព្វៈ​ ​ដោយ​កាយ​។​ ​ដឹង​ធម្មារម្មណ៍​ដោយចិត្ត​ ​ហើយ​ដឹង​ច្បាស់​ថា​ ​ធម្មារម្មណ៍​នេះ​ ​ជាទី​គាប់ចិត្ត​យ៉ាងនេះ​ ​សុខវេទនា​ក៏​កើតឡើង​ ​ព្រោះ​អាស្រ័យ​ ​នូវ​មនោវិញ្ញាណ​ ​ជាទី​តាំង​ ​នៃ​សុខវេទនា​ផង​ ​នូវ​ផស្សៈ​ ​ជាទី​តាំង​ ​នៃ​សុខវេទនា​ផង​។​ ​ភិក្ខុ​ដឹង​នូវ​ធម្មារម្មណ៍​ ​ដោយចិត្ត​ ​យ៉ាងនេះ​ហើយ​ ​ក៏​ដឹង​ច្បាស់​ថា​ ​ធម្មារម្មណ៍​នេះ​ ​មិនជា​ទីគាប់ចិត្ត​យ៉ាងនេះ​ ​ទុក្ខវេទនា​ក៏​កើតឡើង​ ​ព្រោះ​អាស្រ័យ​ ​នូវ​មនោវិញ្ញាណ​ ​ជាទី​តាំង​នៃ​ទុក្ខវេទនា​ផង​ ​នូវ​ផស្សៈ​ ​ជាទី​តាំង​ ​នៃ​ទុក្ខវេទនា​ផង​។​ ​ភិក្ខុ​ដឹង​នូវ​ធម្មារម្មណ៍​ដោយចិត្ត​ ​យ៉ាងនេះ​ហើយ​ ​ក៏​ដឹង​ច្បាស់​ថា​ ​ធម្មារម្មណ៍​នេះ​ ​គួរ​ជាទី​តាំង​ ​នៃ​ឧបេក្ខា​យ៉ាងនេះ​ ​អ​ទុ​ក្ខម​សុខវេទនា​ ​ក៏​កើតឡើង​ ​ព្រោះ​អាស្រ័យ​ ​នូវ​មនោវិញ្ញាណ​ ​ជាទី​តាំង​ ​នៃ​អ​ទុ​ក្ខម​សុខវេទនា​ផង​ ​នូវ​ផស្សៈ​ ​ជាទី​តាំង​ ​នៃ​អ​ទុ​ក្ខម​សុខវេទនា​ផង​។​
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 636872499975070976
ទៅកាន់ទំព័រ៖