ព្រះត្រៃបិដក ភាគ ៣៥
[២០២] ម្នាលគហបតី មានរូបដែលគប្បីដឹងច្បាស់ដោយចក្ខុ ជារូបគួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះ កាលបើភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះរូបនោះហើយ វិញ្ញាណដែលអាស្រ័យ នូវរូបនោះ ក៏មិនកើតឡើង សេចក្តីប្រកាន់មាំនូវរូបនោះ ក៏មិនមានដែរ។ ម្នាលគហបតី ភិក្ខុមិនមានសេចក្តីប្រកាន់មាំ រមែងបរិនិព្វាន។បេ។ ម្នាលគហបតី មានរស ដែលគប្បីដឹងច្បាស់ ដោយអណ្តាត។បេ។ ម្នាលគហបតី មានធម្មារម្មណ៍ ដែលគប្បីដឹងច្បាស់ដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុ មិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះទេ កាលបើភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះហើយ វិញ្ញាណដែលអាស្រ័យ នូវធម្មារម្មណ៍នោះ ក៏មិនកើតឡើង
ID: 636872500509161524
ទៅកាន់ទំព័រ៖