ព្រះត្រៃបិដក ភាគ ៣៥
សេចក្តីប្រកាន់មាំ នូវធម្មារម្មណ៍នោះ ក៏មិនមានដែរ។ ម្នាលគហបតី ភិក្ខុមិនមានសេចក្តីប្រកាន់មាំ រមែងបរិនិព្វាន។ ម្នាលគហបតី នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បរិនិព្វាន ក្នុងបច្ចុប្បន្ន។ ចប់សូត្រ ទី ៨។
[២០៣] សម័យមួយ ព្រះមហាកច្ចានៈមានអាយុ គង់នៅក្នុងអរញ្ញកុដិ (កុដិតូច តាំងនៅក្នុងព្រៃ) ជិតនគរ មក្ករកដៈ ក្នុងអវន្តិជនបទ។ គ្រានោះ ពួកមាណព អ្នករកឧសច្រើននាក់ ជាសិស្សរបស់លោហិច្ចព្រាហ្មណ៍ បានចូលទៅរកអរញ្ញកុដិ របស់ព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ហើយ ក៏ដើររង្គាត់ ព័ទ្ធជុំវិញអរញ្ញកុដិ ស្រែហ៊ោកញ្រ្ជៀវ នាំគ្នាលេងល្បែង សេលេយ្យកៈ
(១) ណាមួយ (តាមទំនើងចិត្ត)។ មាណពទាំងនោះ និយាយថា សមណៈត្រងោលទាំងនេះ ជាពួកគហបតីកណ្ហគោត្រ កើតអំពីខ្នងជើងនៃព្រហ្ម ដែលពួកកុដុម្ពីក៍ធ្វើសក្ការៈ គោរពរាប់អាន បូជា កោតក្រែង។ វេលានោះ ព្រះមហាកច្ចានៈមានអាយុ បានចេញអំពីវិហារ ហើយពោលទៅនឹងមាណពទាំងនោះ ដូច្នេះថា នែពួកមាណព
(១) គឺលេងល្បែងចាប់ខ្នងគ្នាទៅវិញទៅមក ហើយលោតកញ្ឆេងទៅខាងណេះម្តង ខាងណោះម្តង។ អដ្ឋកថា។
ID: 636872500797338007
ទៅកាន់ទំព័រ៖