ព្រះត្រៃបិដក ភាគ ៣៥
គ្រឿងរលាស់ចេញ នូវធម្មារណ្ម៍មាន ព្រោះហេតុណា ហេតុនោះ បានជាសត្វទាំងឡាយ រលាស់ចេញចាកធម្មារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ បានដឹងច្បាស់ តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវគ្រឿងរលាស់ចេញ ថាជាគ្រឿងរលាស់ចេញផង នៃអាយតនៈ ខាងក្រៅទាំង ៦ នេះ អស់កាលត្រឹមណា។ ម្នាលភិក្ខុទាំងឡាយ សត្វលោកទាំងឡាយ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងពពួកសត្វ និងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស មិនបានរលាស់ចេញ មិនបានប្រាសចេញ មិនបានរួចស្រឡះ មានចិត្តមិនបាន ប្រព្រឹត្តកន្លងនូវដែន គឺកិលេស និងវដ្តៈ អស់កាលត្រឹមណោះ។ ម្នាលភិក្ខុទាំងឡាយ លុះតែ សត្វទាំងឡាយ បានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នៃអាយតនៈ ខាងក្រៅទាំង ៦ នេះ។ប។ ម្នាលភិក្ខុទាំងឡាយ ទើបសត្វលោកទាំងឡាយ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំងពពួកសត្វ និងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស រលាស់ចេញ ប្រាសចេញ រួចស្រឡះ មានចិត្តប្រព្រឹត្តកន្លងនូវដែន គឺកិលេស និងវដ្តៈបាន។ ចប់សូត្រ ទី ៦។
ID: 636872384514447006
ទៅកាន់ទំព័រ៖